ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

AFF Suzuki Cup 2018កម្ពុជាចាញ់ម៉ាឡេស៊ី០ ទល់ ១

139

​ភ្នំពេញ: លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា លោកសប្បាយចិត្តចំពោះការលេងរបស់
ក្រុមកម្ពុជាក្នុងជំនួបជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018កាលពីយប់ថ្ងៃទី៨ វិច្ឆិកានាពហុកីឡដ្ឋានជាតិអូឡាំពិក ។

​ក្នុងជំនួបនោះកម្ពុជាចាញ់ក្រុមម៉ាឡេស៊ី០ ទល់១លើទឹកដីខ្លួនឯង ។គ្រូបង្វឹករូបនេះបានបញ្ជាក់ថានេះមិនមែន

ជាលទ្ធផលដែលលោកចង់បាននោះទេតែលោកទទួលស្គាល់ថា ក្រុមរបស់លោកលេងបានល្អក្រុមទាំងមូល មានបេះដូងតែមួយ ស្មារតីតែមួយក្រុមទាំងមុលសុទ្ធតែមាន សមត្ថភាពលេងផ្ទាល់ខ្លួនបានល្អ និងលេងជាក្រុមបានល្អ ។ នៅ៣ប្រកួតទៀតលោកនឹងរៀបចំក្រុមឲ្យ លេងកាន់តែប្រសើរជាងនេះ ។

​ដោយឡែក លោក Tan Cheng Hoគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីបាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតថាលោកមើលឃើញថា ក្រុមកម្ពុជាមានភាពខុសប្លែកពីការប្រកួតមិត្តភាព កន្លងមកដោយសារតែ
ម្ចាស់ផ្ទះមានពេលវេលាច្រើងជាងមុន ក្នុងការរៀបចំក្រុមត្រៀមការប្រកួតលើកនេះ ជាហេតុធ្វើឱ្យទម្រង់លេងរបស់កម្ពុជា ខុសប្លែកបើធៀបកាលពី ធ្លាប់ជួបគ្នាក្នុងជំនួបមិត្តភាព ។

​សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានប្រកាសពីការផ្ដល់រង្វាន់លើកទឹកចិត្តដល់ ក្រុមកម្ពុជាគឺឈ្នះមួយប្រកួតបានម្នាក់ៗចំនួន១.០០០ដុល្លារ បើឈាន ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន២.០០០ដុល្លារក្នុងម្នាក់ៗ ។កម្ពុជាស្ថិតក្នុង
ពូលដែលមានសុទ្ធតែជាក្រុមខ្លាំងគឺម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង វៀតណាម ។

អត្ថបទដែលជាប់ទាក់ទង