ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ជិន​ ប៊ុនធឿន​ អភិបាលខណ្ឌឫស្សីកែវ​ បានដឹកនាំ​កម្លាំងចម្រុះ​ចុះត្រួតពិនិត្យរដ្ឋបាលនៅ តំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ទាំង៧​ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ទប់ស្កាត់បទល្មើស

46

 

ភ្នំពេញ ÷ នៅយប់ថ្ងៃទី២២​ ខែមីនា​ ២០២៤​ ដោយបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី និងជាអភិបាលរាជធានីភ្នំពេញ លោក​ ជិន​ ប៊ុនធឿន​ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ និងជាអភិបាលខណ្ឌឫស្សីកែវ​ បានដឹកនាំ​កម្លាំងចម្រុះ​ចុះត្រួតពិនិត្យរដ្ឋបាលនៅ តំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ទាំង៧​ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់។

លោកអភិបាល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា​ រដ្ឋបាលខណ្ឌឫស្សីកែវ​ នឹងបន្តដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន កាបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ជាកិច្ចការអាទិភាពនិងសំខាន់បំផុតដែលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ជាមួយនឹងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុគស្មាញឱ្យបាន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុក ដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឲ្យមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។

អត្ថបទដែលជាប់ទាក់ទង