លោក ជិន ប៊ុនធឿន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានកងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់សង្កាត់ទាំង៧របស់ខណ្ឌឫស្សីកែវ
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រធានកងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់សង្កាត់ទាំង៧របស់ខណ្ឌឫស្សីកែវ។
លោកអភិបាល សូមថ្លែងនូវការកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋានជាការរួមចំណែកពង្រឹងការងារភូមិ សង្កាត់ មានសុវត្ថិភាពធានាភាពសុខសាន្តជូនប្រជាជន។
កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន ជាពិសេសពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចគឺទន់ភ្លន់ តែម៉ឺងម៉ាត់។