ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលចរាចរណ៍៣នាក់ មិនស្ទូចឡានស៊េរីទំនើប ដែលចតបញ្ច្រាសទិស ជាថ្នូរនឹងការយកលុយ ត្រូវរងការព្រមាន

20

 

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធករណីមន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង ហើយឃើញរថយន្ត១គ្រឿងល្មើសចតបញ្រ្ចាសទិស មុខហាងកាហ្វេមួយកន្លែង ហើយសកម្មភាពមន្រ្តីនគរបាលអនុវត្តការងារនៅពេលនោះ មានការខុសឆ្គង រងការរិះគន់ពីប្រជាពលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាឲ្យលោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ធ្វើការកោះហៅមន្រ្តីទាំង ៣នាក់នោះ ចូលមកការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដើម្បីសួរនាំបំភ្លឺ។ បន្ទាប់ពីមន្រ្តីជំនាញសួរនាំរួច ក៏បានរាយការណ៍សុំគោលការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងក៏បានអនុញ្ញាតឲ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំ នឹងឲ្យធ្វើការកិច្ចសន្យា ព្រមានលើកទី១ ចំពោះមន្រ្តីនគរបាលទាំង ៣នាក់ បញ្ឈប់ធ្វើសកម្មភាពអនុវត្តការងារ ដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង