ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន ចុះត្រួតពិនិត្យករណីសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រតាមបណ្ដោយដងទន្លេ

34

 

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤នេះលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យមើលភូមិសាស្រ្តដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យករណីសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រតាមបណ្ដោយដងទន្លេ។

លោកអភិបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលមូលដ្ឋានសង្កាត់ដែលជាប់នឹងដងទន្លេ ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវមានវិធានការអោយបានតឹងរឹង និងត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ,ជាពិសេសត្រូវចាត់អោយមានកងកម្លាំងមូលដ្ឋានយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមាន ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាព ទីក្រុងនិងសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ៕

អត្ថបទដែលជាប់ទាក់ទង