ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចស្រុកក្រគរ បង្ក្រាបជនសង្ស័យ៤នាក់ ករណីឆបោកទម្លាក់យោង យកគ្រឿងអលង្ការពិត

44

 

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៤ខែមេសា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប ករណីឆបោក(យកគ្រឿងអលង្ការ) នៅចំណុចផ្សារសាមគ្គីក្រគរ ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់ ដោយប្រើរូបភាពទម្លាក់របស់ ឥវ៉ាន់ ហើយបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ។

ដកហូតវត្ថុតាង គ្រឿងលោហធាតុមួយចំនួន,ប្រាក់ ៥ម៉ឺនរៀល និង ១០០ដុល្លារ,ទូរសព្ទដៃ ៤គ្រឿង,ម៉ូតូ ២គ្រឿង និងសម្ភារះមួយចំនួនទៀត។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងបង្កសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង