ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបក្មេងស្ទាវមួយក្រុមមានឈ្មោះ (RSK) ដកហូតកាំបិត ដាវជាច្រើនដើម

27

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកងម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ បានចុះបង្ក្រាបក្មេងស្ទាវមួយក្រុម មានឈ្មោះ (RSK) ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ ដកហូតកាំបិតនឹងដាវជាច្រើនដើម កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុងមុខវត្តឧត្តរាវតី ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹង នាព្រឹកថ្ងៃទី២៥នេះថា ក្រុមក្មេងស្ទាវដែលឃាត់ខ្លួនបាន៤នាក់ ៖១-ឈ្មោះ ឌី ប៊ុនឆនហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរ លក់ដូរ (មានសារធាតុញៀន)(ឃាត់ខ្លួន)។

២-ឈ្មោះនឿន ប៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)។

៣-ឈ្មោះណាង លីដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរ និសិត្សសកលវិទ្យាល័យណ័រតុន (NU)(ឃាត់ខ្លួន)។

៤-ឈ្មោះវុទ្ធី ច័ន្ទកក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យដែលកាន់កាប់អាវុធខុសច្បាប់នេះ ដោយកំលាំងសមត្ថកិច្យើងទទួលបានពត៌មានថា មានក្រុមក្មេងស្ទាវមួយក្រុមប្រហែល២០នាក់មានដាវដំបង កាំបិត ដុំឥដ្ឋ ជួបជុំគ្នានៅមុខវត្តឧត្តរាវតី ភ្លាមៗនោះកំលាំងល្បាតសហប៉ុស្តិ៍បានសហការជាមួយកងម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រាលនៃស្នងការរាជធានីចុះទៅដល់កន្លែងកើតហេតុហើយឃាត់ជនសង្ស័យបានចំនួន០៤នាក់ ដកហូតបានដែករលាស់ចំនួន០១ដើម កាំបិតបុ័ងតោចំនួនមួយ និងប្រមូលបានដាវចំនួន០៤ដើមនៅកន្លែងកើតហេតុដែលពួកក្មេងស្ទាវទាំងនោះបោះចោល។តាមការសារភាពរបស់ជនសង្ស័យគឺក្រុមនេះជាក្រុមដែលមានឈ្មោះ(RSK) បើតាមការបញ្ជាក់គឺមានក្រុមក្មេងទំនើងក្រុមពោធិចិនតុងមករកកាប់ក្រុមRSKទើបពួកនេះមកចាំមុន ហើយត្រូវសមត្ថកិច្ចឃាត់តែម្តង។

សម្ភារៈដកហូត ៖ ដែករលាស់មួយដើម, កាំបិតប័ងតោមួយ, ដាវចំនួន០៤ដើម, ម៉ូតូម៉ាកស្កុបពី ១គ្រឿង, ម៉ូតូម៉ាកហុងដាC១២៥មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្តទៀត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង