ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

359

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៦កញ្ចប់(ប្រភេទម៉ាទឹកកក) ក្នុងខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក ០៤ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ររាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង ០៧នាក់នេះមាន៖

១/ ឈ្មោះ វឿន វណ្ណី ហៅយាយមាន់ ភេទស្រី អាយុ ៣៨ឆ្នាំ ,២/ ឈ្មោះ សេង តូច ភេទស្រី អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦:១០នាទី និងម៉ោង១៧:១៥នាទី នៅចំណុច ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ និងផ្លូវបេតុង(ប្រឡាយ)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣/ ឈ្មោះ ឃៀង ដារ៉ា ភេទប្រុស អាយុ ,៤/ ឈ្មោះ ហេង ចន្នី ភេទប្រុស អាយុ ៣៩ឆ្នាំ ,៥/ ឈ្មោះ ភា វុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ,៦/ ឈ្មោះ ឈឿន សារិន ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ ភី ហ៊ី ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៩:២០នាទី និងម៉ោង២០:៣០នាទី នៅចំណុច ផ្លូវ៣៣៦ ម្តុំច្រកធ្យូង សង្កាត់បឹងសាឡាង និងផ្លូវ២៧២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៧នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង