ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WADA ទាមទារឲ្យបង្កើនការគោរពច្បាប់

134

ភ្នំពេញ:ការសម្រចចុងក្រោយស្ដីពីការប្រជុំអន្តររដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី និង អូសេអានីនៅ

ទីក្រុងកូឡុំបូប្រទេសស្រីលង្ការនាពេលថ្មីៗនេះ ភ្នាក់ងារប្រឆាំងដូពីងពិភពលោក(World Anti-Doping Agency)បានទាមទារឲ្យប្រទេស ជាម្ចាស់ហត្ថលេខីទាំងអស់បង្កើនការគោរពច្បាប់ ។

ដូពីងមានន័យថាប្រឆាំងនឹងសារធាតុ លើកកម្លាំងដែលមិនអនុញ្ញាតិឲ្យប្រើនៅក្នុងកីឡា ។ការប្រជុំដែលមានប្រទេសចំនួន២៨ចូលរួមនេះក៏មាន ការចូលរួមមានការចូលរួមពីភ្នាក់ងាតពិភពលោកប្រឆាំងដូពីង មានការចូលរួមពីប្រធានភ្នាក់ងាប្រឆាំងដូពីងទ្វីបអាស៊ី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងប្រទេសហត្ថលេខី ។

សម្រាប់កម្ពុជាតំណាងដោយលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាអ្នកមានតួនាទីបង្វឹក និងគ្រប់គ្រងកីឡាករ-កីឡាការិនីជម្រើសជាតិ។

សព្វថ្ងៃនេះការប្រឆាំងដូពីងត្រូវបានធ្វើជាបន្ទាន់មួយ ចំពោះអត្តពលិករូបណាដែលសង្ស័យថា បានប្រើដោយចេតនា ឬ អចេតនាចំពោះសារធាតុលើកកម្លាំងដែលមិនអនុញ្ញាតិឲ្យប្រើប្រាស់នៅក្នុងកីឡា ។មិនតែប៉ុណ្ណោះរាល់ការប្រកួតប្រសិនបើអត្តពលិករូបណាម្នាក់ ដណ្ដើមបានមេដាយ ឬ ត្រូវភាគីបដិបក្ខរបស់ខ្លួនសង្ស័យថាមានប្រើប្រាស់សារធាតុលើកកម្លាំងនោះ នឹងត្រុវអ្នកជំនាញការ នៃព្រឹត្តិការណ៍នោះត្រួតពិនិត្យលើសំណាក ភ្លាមពិសេសទឹកនោម ។

បើរកឃើញថាមានប្រើប្រាស់អត្តពលិកនោះត្រូវទទួលទណ្ឌកម្មទៅតាមកម្រិត ដែលមានចែងក្នុងច្បាប់ដូចជាបញ្ចប់អាជីពជាកីឡាករ ជារៀងរហូត ឬ មួយរយៈ ហើយមេដាយដែលទទួលបាននឹងត្រុវដកហូតមកវិញ ។

នៅក្នុងអង្គប្រជុំអន្តររដ្ឋាភិបាលនោះ អង្គប្រជុំទលងមូលបានទាមទារឲ្យបណ្ដារដ្ឋាភិបាល នៃប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់បង្កើនកញ្ចប់ថវិកា សម្រាប់ចំណាយក្នុងការធ្វើសកម្មភាពប្រឆាំងដូពីងនេះ ៕

អត្ថបទដែលជាប់ទាក់ទង