ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីយោធា ជិះម៉ូតូបញ្រ្ចាស រង្វង់មូលវិមានឯករាជ្យ មកសម្លុតអ្នកអនុវត្តន៍ច្បាប់ទៀត

166

ភ្នំពេញ៖
មន្ត្រីយោធាម្នាក់ជិះម៉ូតូបញ្រ្ចាសទិសរង្វង់មូលវិមានឯករាជ្យ ហើយចាក់សោកម៉ូតូរបស់ខ្លួន មិនឲ្យសមត្ថកិច្ចលើកដាក់រថយន្ត។ លុះមកដល់នៅវេលាម៉ោង៤ៈ១០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨មន្ត្រីយោធារូបនេះបានជិះរថយន្ត១គ្រឿង ម៉ាកសុីណា ពាក់ស្លាកលេខ ខ.ម ចូលដល់ក្នុងបន្ទប់លោកអភិបាលខណ្ឌចំការមន និយាយថា៖ «គ្រាន់តែខ្លួនជិះបញ្រ្ចាសផ្លូវសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ។ ម៉េច? ធ្វើចឹងចង់បានលុយដុំមែនទេ? ស៊ីប្រាក់ខែរាស្រ្ត ធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ ឯងកុំភ្លើជាមួយអញ»។

មន្ត្រីយោធារូបនោះឈ្មោះ សូយ ចាន់សឿន ឋានន្តស័ក្តិឧត្ដមសេនីយ៍ទោ និងតួនាទី នាយករងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន បាន ប្រឆាំងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ? ជិះបញ្រ្ចាសរង្វង់មូលវិមានឯករាជ្យ មកសម្លុតអ្នកអនុវត្តន៍ច្បាប់។

នៅយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានបុរស ២នាក់ ជិះម៉ូតូម៉ាក Honda Dream 125 ពាក់ស្លាកលេខ ភ្នំពេញ 1GT-4290 បានបើកបរបញ្រ្ចាសទិសចរាចរណ៍នៅចំណុចវិមានឯករាជ្យ ដែលជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានប៉ះសំដីគ្នាជាមួយកម្លាំងដែលកំពុងអនុវត្តច្បាប់ ព្រមទាំងចាក់សោរកម៉ូតូរបស់ខ្លួន មិនឲ្យសមត្ថកិច្ចលើកដាក់រថយន្តទៀតផង ។

បន្ទាប់មក នៅវេលាម៉ោង ១៦ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីយោធារូបនេះ បានជិះរថយន្តម៉ាកSienna ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-8779 បានឡើងមកបន្ទប់ លោក អភិបាលខណ្ឌ មកសួរនាំ បញ្ហា ករណីនគរបាលចរាចរ និងកម្លាំងប្រជាការពារខណ្ឌ ឃាត់ម៉ូតូរបស់ខ្លួន ដែលជិះបញ្រ្ចាសទិសនៅវិមានឯករាជ្យ ដោយ ម្នាក់ក្នុងចំណោម ២នាក់នោះ បាននិយាយថា៖ គ្រាន់តែជិះបញ្រ្ចាសសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ ។ ម៉េច! ធ្វើចឹងចង់បានលុយដុំមែន?។ ស៊ីប្រាក់ខែរាស្រ្តធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ ។ ឯងកុំភ្លើជាមួយអញ អាភ្លើ!។
ខ្លួនជាមន្រ្តីយោធា តែមិនគោរពច្បាប់ចរាចរណ៍ ជាពិសេស មិនគោរពបទបញ្ជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទង្វើនេះជាគំរូមិនល្អ ហើយធ្វើឲ្យបាត់បង់កិត្តិយសរបស់កម្លាំងប្រដាប់អាវុធជាតិ ។

អត្ថបទដែលជាប់ទាក់ទង