ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ន សាម៉េតបង្ក្រាបឯម សុធីដណ្ដើមកៅអីជុំទី២

159


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី១ធ្នូអ្នកប្រដាល់ម៉ន សា្ ម៉េតក្លិបកងចក្ររាជសីហ៍បានយកឈ្នះអ្នកប្រដាល់ឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យដោយពិន្ទុ ។

​ជ័យជំនះនេះធ្វើឲ្យសាម៉េតដណ្ដើមបានកៅអីសម្រាប់ ឡើងទៅប្រកួត បន្តនៅជុំទី២ទៀតក្នុងខំណៈដែលឯម
សុធីត្រូវហាលអាត្រឹមជុំទី១នេះ ។សូមបញ្ជាក់ថាស្ថានភាព នៅពេលប្រកួតទោះបីសុធីជាអ្នកប្រដាល់ជើងខ្លាំងមួយ
រូបក៏ពិតមែនតែស្ទើរគ្រប់ទឹកទាំង៣សាម៉េតមានប្រៀបជាង ។

​ចំពោះគូប្រកួតក្នុងព្រឹត្តិការណ៍នេះដែររឿន សុខលីក្លិបការិយាល័យទី៥ កងទ័ពជើងគោកដែលត្រូវប្រកួតជាមួយសៅ ប៊ុនធឿនក្លិបតាព្រហ្មមានជ័យនោះ បែរជាសៅ ប៊ុនធឿនអវត្តមាន ។

​ការអវត្តមាននេះមន្ត្រីគ្រប់គ្រងការប្រកួតសម្រេចដាក់អ្នកប្រដាល់គុជសារ ចាន់រាជឲ្យប្រកួតជាមួយរឿន សុខលីជាមិត្តភាពតែម្ដង ។​ការប្រកួតនេះគុជសារ ចាន់រាជឈ្នះរឿន សុខលីដោយពិន្ទុតែដោយ សារសុខលីមានឈ្មោះក្នុងបញ្ជីប្រកួត ដណ្ដើមពានរង្វាន់នោះសុខលី មានទទួលកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២បន្តទៀត ។

​ពេលនេះមានអ្នកប្រដាល់១២រូបហើយដែលខ្តាតចេញ ពីការប្រកួតហើយក៏មាន១២រូប ដែរដែលបានកក់កៅអី សម្រាប់ប្រកួតជម្រុះនៅជុំទី២បន្តទៀត ។

​ចំពោះគូប្រកួតជាមិត្តភាពអន្តរជាតិវិញនោះវៀត ប៊ុនឌឿនសមាគម ប្រដាល់ក្រសួងការពារជាតិផ្ដួលអ្នកប្រដាល់ថៃផាត ខាវ(Phat Khao)ឲ្យសន្លប់នៅទឹកទី២ ។

​ប៊ុនឌឿនបានប្រើកណ្ដាប់ដៃវ៉ៃយ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យអ្នកប្រដាល់រូបនេះ ត្រូវអាជ្ញាកណ្ដាលរាប់មុនពេលគេដួលសន្លប់ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង ណងសាវក្លិបសាលវ័ន្ដកីឡ ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់អេ ហនុមានក្លិបអេភូថងកីឡា ។

អត្ថបទដែលជាប់ទាក់ទង