ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ស្រវឹងស្រា លោតទឹកសម្លាប់ខ្លួនពីលើទូកដ ២ថ្ងៃក្រោយ ទើបឃើញសពអណ្តែត

151

កណ្តាល ៖ យុវជនម្នាក់បានសម្រេចលោតពីលើទូកដរ ចូលក្នុងទឹកទន្លេបាសាក់ ខណៈកំពុងឆ្លងទន្លេ ហើយ២ថ្ងៃក្រោយមកគឺនៅថ្ងៃតី២៤ខែមិថុនានេះ ទើបសាកសពអណ្តែត ដោយមានសភាពហើមប៉ោង ។ សពឈ្មោះ ទាងហោ ស៊ុយ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិក ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បុរសរូបនោះ មានសភាពស្រវឹងស្រា បានជិះម៉ូតូមកឆ្លងទូកដរ (កំពង់ចម្លងព្រែកតូច) ពេលឆ្លងដល់ចម្ងាយប្រហែល ជាង៣០ម៉ែត្រពីច្រាំងទន្លេ ក៏បានលោតពីលើដរ ចូលទៅក្នុងទឹកទន្លេបាត់តែម្ដង បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅលើទូកដរយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ថា យុវជនខាងលើសម្រេចចិត្ត ធ្វើបែបនេះ ។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទើបគេប្រទះឃើញសាកសពអណ្តែកទឹក ក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា និងប៉ុស្តិ៍ស្វាយប្រទាល បានសហការជាមួយផ្នែកជំនាញ ពិនិត្យហេតុស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បានពិនិត្យសាកសព ដោយរកឃើញថា ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយសន្និដ្ឋានថា ជននោះ ស្លាប់ដោយសារលង់ទឹក ៕

អត្ថបទដែលជាប់ទាក់ទង