ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បែកធ្លាយ ៖លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះគេ ចូលក្របខ័ណ្ឌនគ​របាលជាតិ រកស៊ីឈើ ក្រញូង ទៅវៀតណាមរហូតក្លាយជាស្នងការរងខេត្ត

56

ត្បូងឃ្មុំ ៖ ក្រោយពី មានអំពើហឹង្សា បង្កឡើង លោក យ៉ា សុផល នាយរងោប៉ុស្តិ៍ស្អំ ជើង កាងឈើ ឲ្យ ស្នងការរង ជួប ភារុណ ហៅលាភ «លោក ហ្ស៊ីន ស្រ៊ីលាភ » ទៅ មន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែនៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក៏ស្រាប់តែបែលធ្លាយរឿង លោក ហ្ស៊ីន ស្រ៊ីលាភ ទិញ ឈ្មោះជួប ភារុណ ចូលក្របខ័ណ្ឌនគរបាលជាតិ រកស៊ីនិងកាងឈើក្រញូង ទៅវៀតណាម រហូតក្លាយខ្លួនមានតួនាទី ជា ស្នងការរង តែគ្មានផែន កាន់។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តបានបកស្រាយកាពារ កូនចៅថា នៅក្នុងហេតុការណ៏ ជម្លោះពាក្យ សម្តី នាយរងប៉ុស្តិ៍ស្អំ ឈ្មោះ យ៉ា សុផល មិនបានវ៉ៃទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនោះទេគឺ ស្ថិតក្នុងស្ថានភាពអាការស្រវឹង ប្រកែកគ្នា ហើយយកដៃទៅ រារាំង កុំឲ្យគេថតរូបក៏ប៉ះចំលើមន្ត្រីសមត្ថកិច្ចដែល លោកប្រើឲ្យទៅធ្វើកិច្ចការនៅទីនោះ ។ លោកស្នងការបន្តថា នៅក្នុង ហេតុការណ៏ នោះក៏មានវត្តមានលោកស្នងការរងមួយរូប ឈ្មោះ ជួប ភារុណ ហៅលាភ (លោក ហ្ស៊ីន ស្រ៊ីលាភនៅ លើរថយន្ត (កន្លែងកើតហេតុ) ។ ប៉ុន្តែគាត់មិន បានមកចូលរួមរារាំងសមត្ថកិច្ចនោះទេ ។
ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ខាងលើ យ៉ាងតិចមានមន្ត្រីនគរបាល៣រូប ដែលត្រូវកោះហៅមកសាកសួរជា បឋម គឺលោក យ៉ា សុផល នាយរងប៉ុស្តិ៍ស្អំ និងមន្ត្រីនគរបាលឈ្មោះ ទាវ និងឈ្មោះ ទៀង សុទ្ធតែជានាយរង ប៉ុស្តិ៍ស្អំ ត្រូវហៅមកសាកសួរ ដើម្បីពិន័យរដ្ឋបាលក្នុងលក្ខខណ្ឌណាមួយ បើសិនរកឃើញកំហុស ។
សូមបញ្ជាក់ថា ៖ លោក ហ្ស៊ីន ស្រ៊ីលាភ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងជំនួញឈើគ្រញូងក្នុងខេត្ត ត្បូងឃ្មុំ លោកក៏ត្រូវបែកធ្លាយថា ចូលក្របខ័ណ្ឌនគរបាលជាតិគឺទិញឈ្មោះនគរបាលពីឈ្មោះ ជួប ភារុណ តាំង ពីស័ក្តិតូច រហូតដល់តួនាទីជាស្នងការរង ប៉ុន្តែគ្មានផែនទទួលការងារ ។
លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ បា្រប់គេហទំព័រក្នុងស្រុកថា ចំពោះករណីកើតហេតុនោះ ខ្ញុំមិនដឹងទេ ដោយសារជាប់មានភារកិច្ចនៅឯខេត្តកោះកុង ។ លុះព្រឹក ឡើងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខ្ញុំក៏បន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែងជាមួយនឹងការហត់នឿយសឹងតែរកពេល សម្រាកទទួលទានអាហារមិនបានផង ។ ដូច្នេះរឿងអីដែលគេថា ខ្ញុំមានវត្តមាននៅកន្លែងកើតហេតុ និងបញ្ជាឲ្យ នគរបាលវ៉ៃមេព្រៃនោះ គ្មានគ្មានទេ ។ លោកស្នងការរងបន្តថា៖ ខ្ញុំនិយាយការណ៍ មិនភូតភរ គឺរាល់ថ្ងៃនេះ ខ្ញុំរវល់ ខ្លាំងណាស់ រឿងដើរសាងសង់សាលាជូនថ្នាក់លើ ដូច្នេះខ្ញុំមាន ពេលឯណាមករកស៊ីបទល្មើសឈើ ។
ការលោះកឡើងរបស់លោក ស្នងការរង បានផ្ទុយ ពីការលើកឡើងរបស់លោក ប៉ែន រត្ន័ ស្នងការខេត្តថា នៅក្នុងហេតុការណ៏នោះ ស្នងការរង ហ្ស៊ីន ស្រ៊ីលាភ មានវត្តមាននៅក្នុងហេតុការណ៏នោះ តែលោក ស្ថិតនៅក្នុងរថយន្ត មិនបានចុះ ទៅ បង្កបញ្ហា ជាមួយ មន្ត្រីរដ្ឋបាលព្រៃ ឈើឡើយ។
នៅក្នុងហេតុការណ៏ នោះ លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ត្រូវបានគេចោទថា បាន បញ្ជាឲ្យមន្ត្រីនគរបាលរបស់ខ្លួន រារាំងសមត្ថកិច្ចបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ ដែលជាឈើរបស់ខ្លួន និងប្រើហិង្សាលើសមត្ថកិច្ចក៏មានករណី មួយផ្សេងទៀតគឺលោកស្នងការរងមួយទៀតត្រូវបានចាប់រថយន្តយីឌុបដឹកដំឡូងមីបង្កប់ឈើប្រណីត រួចហើយក៏សម្របសម្រួលដោះលែងប៉ុន្តែករណី នេះ ដឹងដល់លោកផ្កាយ២ បែន រ័ត្ន ក៏បញ្ជាឲ្យចាប់មកវិញ ព្រមទាំង ប្រមូលចាប់យកវត្ថុតាង ធ្វើសំណុំរឿងតាមនីតិវិធី ក៏ដូចជាឲ្យលោកស្នងការរងដែលដោះលែងរថយន្តដឹកបទល្មើសបញ្ជាក់ ឲ្យបានត្រឹមត្រូវ មូលហេតុអ្វីបានដោះលែង នរណាខ្លះពាក់ព័ន្ធ? មានឋានៈតួនាទីជាស្អី រថយន្តនេះ ចេញដំណើរពីណាទៅណា? ហេតុអីក៏ឲ្យដឹកឈើចេញទៅទឹកដីវៀតណាម? ហើយហេតុអី្វក៏ឲ្យរថយន្តយីឌុបមួយ នេះបានធ្វើសកម្មភាពដោះដូរស្លាកលេខ១ថ្ងៃ៣ដង? ចុងក្រោយបែរជាគ្មានស្លាកលេខ? ដូច្នេះលោកស្នងការ ថែមទាំងបញ្ជាឲ្យកសាងសំណុំរឿងមួយទៀតពាក់ព័ន្ធនឹងរថយន្តនេះគ ពាក់ស្លាកលេខក្លែងក្នុងបទព្រហ្មទណ្ឌ ដោយគ្មានការលើកលែង ។
កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងចម្រុះនគរបាលខេត្ត ជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ចំនួន២រថយន្តតូច នូវលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏កើតឡើងនូវហិង្សាពីសមត្ថកិច្ចក្នុងសម្លៀកបំពាក់ជាជនស៊ីវិល បានចេញមុខមករារាំងសមត្ថកិច្ច ប្រមាថ សម្លុត តាមរយៈបញ្ជាពីលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ដែលមានវត្ត មាននៅទីនោះ ខណៈរថយន្តដឹកឈើទាំង២គ្រឿង ត្រូវបានគេទម្លាយថាជា រថយន្តដឹកឈើរបស់លោកស្នងការ រងរូបនេះ ទើបកូនចៅរបស់ខ្លួននាយរងប៉ុស្តិ៍ស្អំឈ្មោះយ៉ា សុផល មិនអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះបង្ក្រាប ថែមទាំងគំរាម បើអ្នកណាហ៊ានចាប់រថយន្តនេះ ពួកអ្នកឯងមិនអាចរកស៊ីបទល្មើសក្នុងទឹកដីស្រុកមេមត់ខេត្តត្បូងឃ្មុំនេះបានឡើយចាំតែមើលទៅ ៕

អត្ថបទដែលជាប់ទាក់ទង