ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិអូស្រ្តាលីម្នាក់ ទៅដកលុយនៅធនាគារ MaybanK ខឹងកាត់លុយសេវា៥ដុល្លារ វាយអ្នកគ្រប់គ្រង

80


ភ្នំពេញ ៖ ជនបរទេសម្នាក់ត្រូវនគរបាលនាំខ្លួនមកស្នាក់ការប៉ុស្តិ៍ ក្រោយពីបានប្រើហិង្សាវាយប្រធានធនាគារ MaybanK បណ្ដាលរបួសស្រាល ដោយខឹងថា បុគ្គលិកធនាគារកាត់លុយថ្លៃដកសេវាកម្ម ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ នៅចំណុចធនាគារ MaybanK-ATM ផ្ទះលេខ តាមផ្លូវ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនបង្កហិង្សាមានឈ្មោះ Leonard Anthony ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើការនៅយីស៊ូគ្រឹស្ទ ស្នាក់នៅផ្ទះជួលផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ជិះម៉ូតូកង់បីមកធនាគារនេះ ដើម្បីមកដកលុយនៅទូរ ATM តែមិនដឹងថា លុយមានឬអត់ទេ? តែដកលុយមិនបាន រួចក៏ទៅសួរនាំបុគ្គលិកធនាគារខាងក្នុង ដើម្បីដកលុយចំនួន៣៥០ដុល្លារ ក្រោយមកដកលុយបានហើយ តែបុគ្គលិកដកលុយគាត់ចំនួន៥ដុល្លារ ថ្លៃសេវាកម្ម ហើយក៏បានសាកសួរនាំ ហើយក៏មានបុរសម្នាក់ជនជាតិខ្មែរ បានឆ្លើយថា ជាប្រធានសាខា ធនាគារ ហើយសួរមូលហេតុអ្វីបានជាកាត់លុយថ្លៃសេវា៥ដុល្លារ ហើយបុរសនោះ ឆ្លើយថា រយៈពេល៣ខែ ជាគោលការណ៍កាត់លុយរួច ក៏បានប្រកែកថាមុននិងដាក់លុយ ខាងប្រធានធនាគារថា លុយដាក់ក្នុងកុងកាត ATM រយៈពេល៦ខែ កាត់តែ៥ដុល្លារ ម៉េចបាន៦ខែកាត់លុយ១០ដុល្លារវិញ ហើយក៏ខឹងវាយបុរសជាប្រធានមួយដៃទៅតែម្ដង និងក៏មិនបានរត់ តែសមត្ថកិច្ចចុះមកនាំស្នាក់ការប៉ុស្តិ៍ ។

ជនរងគ្រោះមានឈ្មោះ សុខ លី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរប្រធាន សាខា MaybanK ស្នាក់នៅផ្ទះលេខ០៦ ផ្លូវ ២៥៨ សង្កាត់ វាលវង់ ខណ្ឌ៧មករា បានប្ដឹងសមត្ថកិច្ចពេលបុរសជនជាតិអូស្រ្តាលី បានវាយគាត់មួយដៃចំក ដោយសារខឹងបុគ្គលិកកាត់លុយគាត់ ថ្លៃសេវាកម្មតាមគោលការណ៍ធនាគារ ដែលបានកំណត់ហើយ រឿងបុរសជនជាតិអូស្រ្តាលី ប្រកែកថារាល់៦ខែកាត់តែ៥ដុល្លារ គឺមិនដឹងទេ ស្នើឲ្យសមត្ថកិច្ចនាំមកសាកសួរនាំ ដើម្បីពន្យល់ណែនាំមិនត្រូវប្រើអំពើហិង្សានោះទេ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីខាងលើនេះ បង្កហិង្សាអីធ្ងន់ធ្ងរ គ្រាន់តែបុរសជនជាតិអូស្រ្តាលី ខឹងរឿងកាត់លុយថ្លៃសេវាកម្ម ចំនួន៥ដុល្លារ ហើយបុរសជនជាតិអូស្រ្តាលី បានរុញបុរសជនជាតិខ្មែរ ជាប្រធានសាខា ហើយគ្មានរបួសធ្ងន់ធ្ងរទេ ក្រោយមកការយោគយល់ បុរសជាប្រធានសាខាធនាគារ មិនប្ដឹងផ្ដល់ជាអតិថិជនផង និងជាជនបរទេស ខ្លាចមិនយល់ពីគោលការណ៍ច្បាប់ របស់ធាគាររបស់គាត់ និងធ្វើលិខិតស្នើសុំមិនប្ដឹង ទៅលើបុគ្គលជាបុរសជនជាតិអូស្រ្តាលីទេ គ្រាន់តែឲ្យសមត្ថកិច្ច ធ្វើការណែនាំអប់រំ កុំឲ្យប្រើអំពើហិង្សា។ នេះសំណាងគ្មានរបួស រួចក៏សុំគោលការថ្នាក់លើ និងប្រគល់ទៅការិយាល័យជនបរទេសរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យរាល់ឯកសារ ប្រកបការងារ និងស្នាក់នៅប្រទេសកម្ពុជា ​តម្រូវឲ្យមានឯកសារអ្វីខ្លះ ៕

អត្ថបទដែលជាប់ទាក់ទង