ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងគប់ស្រាបៀរដាក់អ្នកចម្រៀងទេព បូព្រឹក្ស កាន់តែល្បី ខណៈករណីជះទឹកអាស៊ីត និងបាញ់សម្លាប់ តារាចម្រៀងជើងចាស់ស្ងាត់ដូចគេចុក

217

ភ្នំពេញ៖ ករណី តារាចម្រៀង ទេព បូព្រឹក្ស បានល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ពីអ្នកតូចរហូតដល់អ្នកធំ មន្រ្តីរាជរដ្ឋាភិបាលថែមទៀតផង ក្នុងការបញ្ចេញគាំទ្រ រកយុត្តិធម៌ ហើយក៏មានរិះគន់ផងដែរ ។ លើបណ្តាញសង្គម បានបញ្ចេញនូវសារមួយដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសរសេរថា ត្រឹមជះស្រាសោះ ស្រីអូនស្រែករកយុត្តិធម៌ ចង់ផ្អើលឋានប្រែត ហើយមានទាំងអ្នកចេញមុខ ជួយការពារឲ្យទៀត

ចុះទម្រាំដូចពួកគាត់ ដែលជាតារារងគ្រោះ ដោយសារការបាញ់ប្រហារដោយគ្រាប់កាំភ្លើង និងជះទឹកអាស៊ីតនេះវិញ តើវាហ្នឹងទៅជាយ៉ាងណាដែរទៅ?​? ខ្ញុំមិនទើសទេ រឿងគេ ប៉ុន្តែពួកគាត់ក៏ជាជនរងគ្រោះដូចគ្នាដែរ ចុះយុត្តិធម៌មានទេ សម្រាប់ពួកគាត់អស់លោកទាំងឡាយ។

កញ្ញាទេព បូព្រឹក្ស បានដាក់ពាក្យបណ្ដឹង នៅអធិការខណ្ឌទួលគោក ។ ទោះបីជាមានការសម្របសម្រួលសំណងរដ្ឋប្បវេណីក៏ដោយ ក៏បណ្ដឹងអាជ្ញានៅតែបន្ត មានន័យថាអាចមានទោស ហើយករណីម្ចាស់ហាង​ ប្រសិនបើតុលាការរកឃើញថា បំផ្លាញភស្តុតាងមែននោះ ​អាចនឹងមានទោសព្រហ្មទណ្ឌរហូតដល់ជាប់គុក។

លោក ពេជ្រ ស្រស់ សួរទៅលោក ថៃ នរៈសត្យា ថា៖ “បើគេយកស្រាបៀរទៅជះលើមុខកូនស្រីឯកឧត្តម ហើយថែមទាំងគប់កំប៉ុងស្រាបៀរ លើរាង្គកាយកូនស្រីឯកឧត្តមថែមទៀត តើ ឯកឧត្តម គិតថាជារឿងតូចតាចដែរឬទេ? Pich Sros – ពេជ្រ ស្រស់ ប៉ុន្តែបើរឿងនោះធ្លាក់លើក្រុមគ្រួសារឯកឧត្តមវិញ ច្បាស់ណាស់គឺម្នាក់ដែលប្រព្រឹត្តនោះ គឺដៃនឹងជាប់ខ្នោះភ្លាមដែរហើយ។ ការប្រមាថលើស្រ្តីគ្រប់រូបភាពវាមិនមែនជារឿងតូចតាច ដូចឯកឧត្តមមានប្រសាសន៍នោះទេ ខ្ញុំមិនគាំទ្រជាដាច់ខាតចំពោះសកម្មភាពប្រមាថលើស្រ្តីភេទ ហើយប្រសាសន៍ឯកឧត្តមកំពុងចូលរួមប្រមាថលើស្រ្តីយ៉ាងខ្លាំង ថែមទាំងលើកទឹកចិត្តដល់ជនបង្កហេតុថែមទៀតផង ហើយក្នុងនាមខ្លួនគឺជាអាណាព្យាបាលសិល្បករ សិល្បការិនី ឯកឧត្តម
គួរណាស់ទាមទាររកភាពថ្លៃថ្នូរជូនពួកគាត់ ផ្ទុយទៅវិញឯកឧត្តមចូលរួមប្រមាថលើសដើម និងធ្វើឲ្យជនបង្កហេតុកាន់តែបានចិត្ត ហើយតម្លៃស្រ្តីខ្មែរនិងតារាជាស្រ្តីខ្មែរកាន់តែធ្លាក់ចុះ។ បើ ឯកឧត្តម មិនចេញនូវប្រសាសន៍នោះទេក៏គេមិនថា ឯកឧត្តម គនោះដែរ។
កុំខឹងខ្ញុំអីណាឯកឧត្តម ខ្ញុំនិយាយអ្វីតែជាការពិតប៉ុណ្ណោះ.!។

គណនី​ ឈ្មោះ Kimneng Sen បានលើកឡើងថា សួស្តី បងប្អូន ពូ​មីង និង​មហាជនទាំង​អស់។
ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយ​រូប​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ
ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៏​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស ឬក៏ក្រៅ​ប្រ​ទេស​ឡើយ។
ដូច​ច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៏ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភព​លោក​ មិនថាគាត់ជាអ្នកសិល្បៈ ឬក៏ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៏​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបាន​ទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។
ជាចុង​ក្រោ​យខ្ញុំសូម​ជូន​ពរ​អោយ​ប្អូន ស្រី ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៏​សូម​ឲ្យ​ប្អូន នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្បៈខ្មែរ​យើង​តទៅ​មុខ​ទៀត។

គណនីហ្វេសប៊ុកមួយ បានបញ្ចេញនូវសាររបស់ខ្លួនថា
យប់មិញ គាត់ធ្វើទង្វើនេះដាក់កញ្ញាទេព បូព្រឹក្ស ដែលគាត់មានអ្នកគាំទ្រច្រើន ជាបុគ្គលល្បី មានគេឯងដឹងឮលឿន មានគេជួយច្រើន។ ចុះបើយប់ក្រោយ គាត់ធ្វើដាក់នារីដ៏សាមញ្ញម្នាក់ ដែលជានារីចាក់ស្រាបៀរ ឬជាអ្នកចម្រៀងមិនល្បីឈ្មោះ តើឲ្យគាត់រំពឹងអ្វី? អ្នកណាជួយគាត់បាន?

នារីទាំងអស់គួរទទួលបានការគោរពស្មើៗគ្នា។ សូមកុំយកដៃដ៏កខ្វក់ និង ចិត្តស្អុយរលួយរបស់អ្នកប៉ះពាល់នាង។

កាលខ្ញុំអាយុ១២ឆ្នាំ បងខ្ញុំធ្វើការរដ្ឋបាលនៅក្នុងភោជនីយដ្ឋានមួយ។ ពេលកំពុងអង្គុយរង់ចាំបងស្រីបង្ហើយការងាររបស់គាត់ បងស្រីមេការដែលធ្វើការក្នុងបន្ទប់ជាមួយគ្នា បានស្តីបន្ទោសនារីចាក់ស្រាបៀរម្នាក់ថាមិនបានយកចិត្តទុកដាក់នឹងភ្ញៀវ។ នារីចាក់ស្រាបៀរថា ភ្ញៀវបានស្ដោះទឹកមាត់ដាក់កែវស្រា ហើយបង្ខំឲ្យគាត់ផឹកតាមក្រោយ ពេលគាត់មិនព្រមផឹក ភ្ញៀវបោកកែវស្រាចោល ស្រែកឡូឡាជេរគាត់។ សម្ដីមួយម៉ាត់ដែលខ្ញុំបានឮពីមាត់មេការគឺ “ទ្រាំ!”។ គាត់ប្រាប់ឲ្យនារីចាក់ស្រាម្នាក់នោះទ្រាំ។ ខ្ញុំមិនយល់! ហេតុអីបន្ទាបតម្លៃមនុស្សស្រីម្ល៉េះ?

ខ្ញុំរឹតតែមិនយល់ទៀតហេតុអីមនុស្សប្រុសម្នាក់នោះឆេវឆាវម្ល៉េះ? ដឹកនាំប្រទេសជាតិកើតដែរ? ធ្វើជាមេគ្រួសារកើតដែរ? បើខ្ញុំជាភរិយាគាត់ ខ្ញុំខ្មាសគេណាស់! បើខ្ញុំជាប្អូនស្រីគាត់ ខ្ញុំខ្មាសគេណាស់! ខ្ញុំគ្មានមោទនភាពបន្តិចណាឡើយ លើមនុស្សប្រុសដែលប្រើហិង្សាប្រមាថមើលងាយមនុស្សស្រី ទោះបីជាគេស្ពាយសញ្ញាប័ត្របណ្ឌិត ប្រថាប់ត្រាពីព្រះព្រហ្មមកក៏ដោយ។

ផេកហ្វេសប៊ុក Sok Pisey Official បានថ្លែងថា បើមិនពេញចិត្ត បើស្អប់ខ្លាំងចាំបាច់យកភ្នែកមកមើលនាងធ្វើអី បើធុញឬថ្លង់និងសំឡេងនាង ម៉េចមិនដើរចេញ។ សួរថាធ្វើទង្វើរបែបនេះ ដាក់ក្មេងស្រីម្នាក់ ដែលមិនបានទៅបំផ្លាញអ្វីអ្នកផង តើសក្តិសមទេ។ សូមផ្តល់តម្លៃដល់នារីផង ទង្វើលោកគ្មាននរណាម្នាក់ទទួលយកបានទេ។ រឹងមាំណាប្អូនស្រី។

គណណី នារី ខ្មែរ បានចូលរួមមកចែករំលែកថា ត្រឹមជះស្រាសោះស្រីអូនស្រែករកយុត្តិធម៌ ចង់ផ្អើលឋាន
ប្រែត ហើយមានទាំងអ្នកចេញមុខ ជួយការពារឲ្យទៀត ចុះទម្រាំដូចពួកគាត់ដែលជាតារារងគ្រោះដោយសារការបាញ់ប្រហារដោយគ្រាប់កាំភ្លើង និងជះទឹកអាស៊ីតនេះវិញ តើវាហ្នឹងទៅជាយ៉ាងណាដែរទៅ?​? ខ្ញុំមិនទើសទេរឿងគេ ប៉ុន្តែពួកគាត់ក៏ជាជនរងគ្រោះដូចគ្នាដែរចុះយុត្តិធម៌មានទេ សម្រាប់ពួកគាត់អស់លោកទាំងឡាយ?​ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដែលត្រូវគេប្លន់ដីធ្លីគាត់នោះ?​
ហេតុអ្វីតារាល្បីៗនឹងមន្រ្តីធំៗមួយចំនួន រួមទាំងអ្នកសារព័ត៌មានផងដែរ ហេតុអ្វីមិននាំគ្នាជួយផុសជួយផ្សាយ រកយុត្តិធម៌​ជូនដល់ពួកគាត់ផង ពួកគាត់ក៏ជាមនុស្សដែរ ហើយក៏ជាជនរងគ្រោះដូចគ្នា ឬ ច្បាប់ស្រុកខ្មែរការពារតែជនល្បីៗ នឹងអ្នកដែលមានលុយមានអំណាចទេឬ ?​?

ចំណែកផេក ណាតា សាអ៊ី បានបញ្ជាក់ថា រឿង ទេព បូព្រឹក្ស ល្បីដល់អ្នកកាសែតតូចធំ តារាចម្រៀង តារាហ្វេសប៊ុក ចាស់ក្មេង មេធាវី តារាកំប្លែង ចាស់ថ្មី ចេញមុខមកកាពារកយុត្តិធម៌ជូន ចុះរឿងប្រជាជនតវ៉ាស្រែយំ សុំឲ្យជួយតើអ្នកណាខ្លះចេញមុខ។

លោកហេង ឡុង ប្តីអ្នកនាងចន ចន្ទលក្ខិណា បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ខែធ្នូនេះថា លទ្ធផលបឋម: មានសង្ឃឹមហើយបងប្អូន យុត្តិធម៌ពិតជាមាន អរគុណសម្រាប់ការចែករំលែក ជូនមហាជនជ្រាបជាព័ត៌មាន។ បន្ទាប់ពីចំណាយពេលជាមួយមេធាវីផ្ទាល់ខ្លួន របស់កញ្ញាទេព បូព្រឹក្ស និងតំណាងជនបង្ក ក្រោមការសម្របសម្រួល របស់សមាគមសិល្បករខ្មែរ អស់រយៈពេលជាង៣ម៉ោង នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ ភាគីទាំងពីរ បានសម្របសម្រួលគ្នា ដោយសន្តិវិធី ប៉ុន្តែមិនទាន់មានការព្រមព្រៀងនៅឡើយទេ នឹងបន្តជួបគ្នាជាមួយជនបង្ក ដោយផ្ទាល់នៅព្រឹកស្អែកម៉ោង៩។
សុំបញ្ជាក់ កញ្ញាទេព បូព្រឹក្ស បានដាក់ពាក្យបណ្ដឹង នៅអធិការខណ្ឌទួលគោករួចហើយ ទោះជាមានការសម្របសម្រួលសំណង់រដ្ឋប្បវេណីក៏ដោយ ក៏បណ្ដឹងអាជ្ញានៅតែបន្ត មានន័យថាអាចមានទោស ហើយករណីម្ចាស់ហាង​ ប្រសិនបើតុលាការរកឃើញថា បំផ្លាញភស្តុតាងមែននោះ​ អាចនឹងមានទោសព្រហ្មទណ្ឌរហូតដល់ជាប់គុក។

គណនី ទំនួញ ឪពុក៖ ហាស់ហាស់ចង់តែឆើច គ្រាន់តែគេជះស្របៀរ និងគប់កំប៉ុងដាក់តារាចម្រៀងម្នាក់សោះ ផ្អើលអស់តារាប្រុសស្រីល្បីៗ និងមិនសូវល្បី ពិសេសប្រធានសមាគមអ្នកសិល្បៈ ចេញមុខព្រាតទាមទារ រកយុត្តិធម៌ឲ្យកញ្ញា ទេព បូព្រឹក្ស ភ្លាមៗនេះ ពិតជាល្អណាស់សុំសរសើរ ពួកអ្នកដែលចេះជួយគ្នា! ។
ចុះ ពិសិទ្ធ ពិលីកា ទូច ស្រីនិច្ច ពៅ បញ្ញាពេជ្រ តាត ម៉ារីណា ដែលពួកនាងរងគ្រោះ ដោយការបាញ់ប្រហារ និងជះទឹកអាស៊ី
ស្លាប់ និងរបួស ពិករារ យ៉ាងអយុត្តិធម៌ ហេតុអីបែរជាមិនឃើញប្រធានសមាគមសិល្បៈ និងអ្នកសិល្បៈ ចេញមុខរកយុត្តិធម៌ឲ្យពួកនាងផង ឬក៏ពួកអ្នកមិនហ៊ានហើបមាត់????។ ទស្សនៈ ស្រាស។

រឿងកញ្ញា​ទេព បូ​ព្រឹក្ស កំពុងកក្រើកក្នុងបណ្តាញសង្គម កញ្ញា​ទេព បូ​ព្រឹក្ស បាន​ប្តឹង​ទៅ​បុរស​ជន​បង្ក រួម​ទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​ហៃ ដែលបាន​នាំ​នាង​មក​ច្រៀង ដែល​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មក​លើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យក​ទៅ​ឧ​បត្ត​ម្ភ​ទៅ​លើ​កុមារ​កំព្រា និង​មនុស្សធម៌ ។

គណនីហ្វេសប៊ុកឈ្មោះ Chor lysophannនិងឈ្មោះ My toch បានសរសេបង្ហោះថា មីចុយម្រាយអើយ គ្រាន់តែគេគប់កំពង់ស្រាពិននឹងធ្វើជារឿងធំទៅកើត សួថាមិនដែលសុខៗ គេទៅធ្វើបែបនឹងទេមកពីមីចុយម្រាយងែងនឹងដែរ ងែងមកយូ ហើយហើយម្ចាស់ហាងសុំឱ្យងែងចាប់រង្វាន់ឱ្យភ្ញៀវសិនហើយចាំឱ្យងែងច្រៀងតែងែង មិនព្រមទើបត្រូវបែបនេះហើយវាសមមុខងែង។

ជាមួយករណីនេះដែរ តារាសម្តែង Mean Sonyta បានលើកឡើងថា “ខ្ញុំ មានសូនីតា សុំបញ្ចេញយោបល់ខ្លះ គឺក្នុងនាមជាអ្នកសិល្បៈមួយរូបដែរ គ្រាន់ឃើញទង្វើខ្លះមិនសមរម្យ និយាយទៅទង្វើមិនមិនគួរកើតទឡើង ម៉េច មិនឲ្យតម្លៃគ្នាសោះ ហេតុអីមិន និយាយគ្នាក្នុងនាមជា ” មនុស្ស ” រស់នៅក្នុងប្រទេសមានច្បាប់ណ៎ មិនមែនរស់នៅក្នុងព្រៃទេបង ។ អ្នកសិល្បៈគឺជាមនុស្សមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ អ្នកបញ្ចូនពត៌មាន ទៅតាមជំនាញរបស់ខ្លួន និយាយទៅប្រទេសណាក៏មានសិល្បៈដែរ គ្រាន់តែមនុស្សអោយតំលៃផ្សេងៗគ្នា ទៅតាមចំណេះដឹងរៀងៗខ្លួន ពួកគាត់ជាមនុស្សសាធារណៈ តែមនុស្សភាគច្រើនបានភ្លេចគិតដល់ចំនុចនេះ ហើយកុំគិតថាអ្នកសិល្បៈគ្រាន់តែជាអ្នកកំដរអារម្មណ៍ នោះ បើស្អប់អ្នកសិល្បៈ តែហេតុអីបាននៅមើលរឿង នៅស្តាប់ចម្រៀង?”។

រីឯ តារាចម្រៀង Meas Soksophea បានចូលខ្លួនមកបញ្ចេញមតិផងដែរថា សួស្តី បងប្អូន ពូ​មីង និង​មហាជនទាំង​អស់។
ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយ​រូប ​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ។ ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៏​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស ឬក៏ក្រៅ​ប្រ​ទេស​ឡើយ។ ដូច​ច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៏ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភពលោក​ មិនថាគាត់ជាអ្នកសិល្បៈ ឬក៏ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៏​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបានទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។ ជាចុង​ក្រោ​យខ្ញុំសូម​ជូន​ពរ​ឲ្យ​ប្អូន ស្រី ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៏សូម​ឲ្យប្អូន នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្បៈខ្មែរ​យើង​តទៅ​មុខ​ទៀត។

លោកអ៊ឹម ជីវ៉ា ៖ ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមគោរព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការចាប់ជនល្មើសនិងបក្ខពួក ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដោយចេតនាចំពោះតារាចម្រៀង កញ្ញា ទេព បូព្រឹក កាលពីវេលាយប់មិញផង ដោយកន្លែងកើតហេតុ នៅហាង សមុទ្រ ទីតាំងផ្ទះលេខ ៧២ ផ្លូវលេខ ១១៨ ស្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នេះត្រឹមតែស្រាបៀនិងកំប៉ុងគប់និងជះលើ ចុះបើក្នុងកំប៉ុងនោះជាទឹកអាស៊ីត និងជាអ្វីផ្សេងវិញ តើតារាចម្រៀងម្នាក់នេះទទួលគ្រោះថ្នាក់យ៉ាងណា??? បើសិនជាបុគ្គលនោះមិនពេញចិត្តតារាចមរៀង ទេព ប៉ូព្រឹក គាត់មិនត្រូវប្រព្រឹត្តទង្វើបែបនេះឡើយ តែទង្វើដ៏សែនថោកទាបនិងការមើលងាយ មកលើជនរងគ្រោះជាតារាចម្រៀងម្នាក់នេះ គឺជាចេតនាគិតទុកជាមុនចំពោះជនល្មើស ដែលអាចចាត់ទុកថាជាការករណីប៉ុនប៉ង ធ្វើមនុស្សឃាតដោយចេតនាគិតទុកជាមុន ។
អាស្រ័យដូចបានជម្រាបជូនឯកឧត្តមខាងលើ សូមឯកឧត្តម និងសហការី មេត្តាជួយចាត់វិធានការជាបន្ទាន់ កុំឲ្យជនល្មើសរួចខ្លួនឲ្យសោះ និងដាក់ទោសទៅតាមច្បាប់ ដើម្បីកុំឲ្យប្រជាជនខ្មែរមួយចំនួនទៀតគាត់យកតម្រាប់គំរូតាម ។ ដោយក្តីគោរពអំពីខ្ញុំបាទ អ៊ឹម ជីវ៉ា ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ។

ចំណែក លោកWilliam Guang វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា តារាស្រុកគេ ទទួលដោយកម្រងផ្កា
តារាស្រុកឯង ទទួលដោយជះស្រា ជិះជាន់ហឹង្សាមើលងាយបន្ថោក ខ្មែរស្រឡាញ់ខ្មែរ និយាយកោកកោក ការពិតបន្ថោកបន្ទាបសាសន៍ឯង ។ “និយាយចំពោះករណីនេះ”។

ចំណែកគណនី Mey បានបញ្ចេញទស្សនយ៉ាងចាស់ដៃតែម្តង គឺមីចុយម្រាយអើយ គ្រាន់តែគេគប់កំប៉ុងស្រាប៉ុណ្ណឹង ធ្វើជារឿងធំទៅកើត សួរថាមិនដែលសុខៗ គេទៅធ្វើបែបនឹងទេ មកពីមីចុយម្រាយងែងនឹងដែរ ងែងមកយូរហើយ ហើយម្ចាស់ហាងសុំឱ្យងែង ចាប់រង្វាន់ឱ្យភ្ញៀវសិន ហើយចាំឱ្យងែងច្រៀង តែងែង មិនព្រម ទើបត្រូវបែបនេះហើយ វាសមមុខងែងហើយ។

Sovann Rithy ដែលជាអ្នកកាសែត បានឆ្លងឆ្លើយជាមួយផេកហ្វេសប៊ុករបស់មន្រ្តីនគរបាលម្នាក់ថា
ខ្ចិលនិយាយច្រើន…!!! ខ្ញុំត្រឹមជាអ្នកការសែត តាមចិញ្ចើមផ្លូវ សុំសួរលោកប៉ូលិសម្នាក់នេះបន្តិចបន្តួចចុះ… ?? ឯណាសិទ្ធិនារី? ឯណាលើកកម្ពស់ស្រ្តី? ឯណាទៅពាក្យថាស្ត្រីជាមាតាពិភពលោក? ទាល់តែមានមនុស្សងាប់ទើបប៉ូលិសធ្វើការឬ?
បើលោកប៉ូលិសអាងស័ក្តិចង់ល្បីចាំខ្ញុំជួយ…តែសុំចិត្តកុំលុបអ្វីដែលខ្លួនបានបង្ហោះនឹងសុំឲ្យខ្ញុំលុបណា….!!! មួយជីវិតខ្ញុំនិយាយតែការពិត មិននិយាយការពារបុគ្គលណាឡើយ….!!! បើនិយាយការពិតត្រូវជាប់គុក… ក៏សប្បាយចិត្តនឹងទទួល… ព្រោះមុនខ្ញុំសម្រេចចិត្តជ្រើសរើសការងារ ជាអ្នកព័ត៌មាននេះ គឺខ្ញុំបានត្រៀមចិត្តត្រៀមកាយរួចអស់ហើយ។

លំពែង ត្រកូលយ៉ាង បានថ្លែងថា ហួសចិត្ត = គ្រាន់តែរឿងតារាចម្រៀង នាង បូព្រឹក្ស គេជះស្រាបៀរដាក់ រញ្ជួយដល់សារព័ត៌មានតូចធំ អ្នកធំចេញមុខអន្តរាគមន៍ ចំណែកទឹកភ្នែកពលរដ្ឋដែលហូរយំសោក រឿងគេអ្នកធំ យកដីផ្ទះពូកគាត់ ដូចមិនល្បីសោះ ខ្មែរអើយខ្មែរ ហេតុអីតែៗស្ករៗតាមគ្នា ជារឿងធម្មតាជៀសមិនផុតទេ របររាំច្រៀង នៅកន្លែងស៊ីផឹកចឹង វាតែងតែមានរឿងទាស់គ្នាតិចតួចចឹងហើយ !។

អាខោនហ្វេសប៊ុក ឈ្មោះ សុមេធ ហេង៖ ទេព បូព្រឹក គ្រាន់តែគេជះស្រាបៀរដាក់ ផ្អើលពេញស្រុកខ្មែរ ទាំងបូលិស ទាហ៊ាន ជួយអន្តរាគមន៍ ចំណែកក្មួយខ្ញុំវិញ ( ជាអ្នកលេងព្យាណូ ) ត្រូវក្បាលមួយកែវរយះជាង១០ថ្នេរ សន្លប់ ២ ថ្ងៃ ប៉ូលិសស្រុកអូរាំងឪ ធ្វើមិនដឹងមិនឮ គិតយ៉ាងមិចវិញបងប្អូន ឬមកពីយើងមិនមែនតារាល្បី ??? សង្ឃឹមថា បងប្អូនជួយស៊ែរផង។

លោកឧត្តមសេនីយ៍ ហ៊ុន ជា ៖ “ខ្ញុំគាំទ្រសិល្បៈខ្មែរ បើវាមានខ្សែប្រាប់ខ្ញុំ”

លោក​ស្រី ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​​ស្នើ​ឲ្យ​បិទ​ហាង​ខាង​លើ និង​បន្ត​រក​យុត្តិធម៌​ដល់​តារា​ចម្រៀង​រង​គ្រោះ។

អាចារ្យធំ នគររាជ ដែលអ្នកស្នេហាសិល្បៈ និងអភិរក្សសិល្បបុរាណ បានអះអាងថា “រឿងពីមុនជាទស្សនៈរៀងខ្លួនរបស់ពួកយើង! តែ រឿងនេះមិនសមណាកើតលើប្អូនស្រីនោះទេ ក៏ដូចជាអ្នកសិល្បៈដទៃទៀត តម្លៃនៃអ្នកសិល្បៈគ្រប់រូប មិនមែនតែច្រៀង ឬសម្ដែងដើម្បីដូរបាយនោះទេ អ្នកសិល្បៈ ប្រើសមត្ថភាព ប្រើចំណេះជំនាញដើម្បីជាទុន មិនមែនបុគ្គលអវិជ្ជមានណាម្នាក់អាច មាក់ងាយ ឬប្រមាថដោយចេតនាថោកទាបបែបនេះឡើយ។ លុយអស់លោកឯងកខ្វក់ពេកហើយ សូមអាជ្ញាធរលោកអន្តរាគមន៍លើករណីនេះផង។

លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វាបង្ហាញពីការស្រុតចុះ នៃសីលធម៌របស់បុគ្គល និងការចូលរួមស្រុតចុះមួយ ផ្នែកតូច​ណាមួយនៃសង្គមដែរ ។ សម្រាប់រឿងនេះតូចនេះ ប៉ុន្តែបើយើងមានការចេតនាបំប៉ោង រឿងវានឹងធំ។ យើងគួរតែនាំគ្នាជួយរំលត់គ្នាទើបល្អ។

យោងតាមរបាយការណ៍អធិការដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី២៦ ខែធ្នូនេះ បានឲ្យដឹងថា ករណីហិង្សានេះជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិល្បករ (តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស) ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលេខM01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនបង្កពុំស្គាល់អត្តសញ្ញាណទេ តែមានភេទប្រុស អាយុប្រហែល៣១ឆ្នាំ ជនជាតិខ្មែរ មានភិនភាគសម្បុរសណ្ដែកបាយ ពាក់អាវសដៃវែង ពាក់អាវក្នុងខោ។ ក្រោយគប់ និងបាចទឹកស្រាបៀរទៅលើជនរងគ្រោះរួច គេចខ្លួនបាត់។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនស្រាបៀរ Hite ដោយមានលោក គា វី អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រធានផ្នែកទីផ្សារ បានទំនាក់ទំនងមកជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស ជួលក្នុងតម្លៃ៩០០ដុល្លារអាមេរិក។ នាងត្រូវបានជួលឲ្យច្រៀងក្នុង១ម៉ោង ចំនួន៦បទ (ចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង១១៖០០នាទីយប់ ចប់កម្មពិធី) ក្នុងកម្មពិធីប្រម៉ូសិន និងបញ្ចុះតម្លៃ 4+1 និងមានការចាប់រង្វាន់ របស់ស្រាបៀរ Hite នៅភោជនីយដ្ឋាន “សមុទ្រ” ដែលមានទីតាំងផ្ទះលេខ៧២ ផ្លូវ លេខ១១៨ ក្រុមទី៥០ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវរៀបចំឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងហាងសមុទ្រ។
លុះមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២៖០៥នាទីយប់ ជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស បានមកចូលដល់ភោជនីយដ្ឋាន “សមុទ្រ” រួចហើយក៏ឡើងច្រៀង។ ក្នុងពេលដែលជនរងគ្រោះ កំពុងឡើងច្រៀង នៅលើឆាកប្រគំតន្ត្រី ស្រាប់តែមានជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណ បានដើរចេញពីតុលេខ៣៦ ដោយដៃមានកាន់កំប៉ុងស្រាបៀរ Hite យកមកគប់ទៅលើជនរងគ្រោះ កំពុងតែច្រៀង បណ្ដាលឲ្យជនរងគ្រោះស្រែកឡូឡា និងថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើក៏គេចខ្លួនបាត់ទៅ។
លុះមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០៖០០នាទីព្រឹក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចយើង កំពុងធ្វើការស្រាវជ្រាវបន្ត។

សូមជំរាបថា តារាចម្រៀង ទេព បូព្រឹក្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ករណីបុរសម្នាក់ ដែលជះស្រាបៀរលើនាង ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកខ្លួន ម្ចាស់ហាង សមុទ្រ អ្នករៀបចំកម្មវិធី និងស្ត្រីដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង និងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក។ សំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគ ឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាជាដើម៕

អត្ថបទដែលជាប់ទាក់ទង