ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWTបញ្ចប់ការ ប្រកួតជើងឯក“Hope 2023” ប្រចាំឆ្នាំ២០១៨

108


​ភ្នំពេញ៖ការប្រកួតតេក្វាន់ដូសម្រាប់កីឡាករវ័យក្មេងដែល គេប្រសិទ្ធិនាមថា“Hope 2023”បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៦ធ្នូនាមជ្ឈមណ្ឌលតេក្វាន់ដូប៊ូយ៉ុង ។
នេះជាព្រឹត្តិការណ៍ប្រកួតមួយដើម្បីស្វែងរកកីឡាករវ័យក្មេង មកធ្វើជាកីឡាករថ្នាលត្រៀមស៊ីហ្គេមឆ្នាំ២០២៣
ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនោះ ។

​លោកគង់សក្ខិដាអគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូWT (WorldTaekwondo)ដែលជាតេក្វាន់ដូស្ទីល
របស់ប្រទេសកូរេខាងត្បូងនេះ បានប្រាប់ឲ្យដឹងថា ការប្រកួត“Hope 2023” សម្រាប់ឆ្នាំ២០១៨នេះ បានចាប់ផ្តើមការប្រកួតជាផ្លូវការពីថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូ។

​វិញ្ញាសាចំនួន១៩ដែលក្នុងនោះ ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន១៤ និងមេគុនចំនួន៥ត្រូវបានដាក់ឲ្យប្រកួត ហើយ មានក្លិបចូលរួមចំនួន១៨ដែលនៅភ្នំពេញមាន១៧ក្លិប និងខេត្តបាត់ដំបងចំនួន១ក្លិប ព្រមទំាងមានកីឡាករ-កីឡាការិនីចំនួន៨១នាក់ រួមមានកីឡាការិនី២៣នាក់។ អ្នកដែលអាចចូលរួមប្រកួតបានត្រូវមានអាយុក្រោម១៥ឆ្នាំ និង១៦ឆ្នាំឡើង ។

​លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិកម្ពុជា និងជាប្រធានគណៈកម្មការប្រកួតបាននិយាយថាការ ប្រកួតនេះ ឲ្យតែអនុញ្ញាតកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវ៉ាត់ក្រហមឡើងទៅប៉ុណ្នោះដែលអាចចូលរួមបាន ចំពោះកីឡាករ-កីឡាការិនីម្នាក់មានសិទ្ធិប្រកួតបាន តែវិញ្ញាសាមួយប៉ុណ្ណោះ ។

​លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថានេះជាការត្រៀមខ្លួន ដ៏សំខាន់មួយក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ឆ្នើមចូលក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ ផ្ទះការប្រកួត។

អត្ថបទដែលជាប់ទាក់ទង