ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះប្រជាពលរដ្ឋដួលរាបដល់ដី និង៤នាក់របួស ដោយក្រុមឡានដឹកឈើ បើកបុក

41


មណ្ឌលគិរី៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយរថយន្តរបស់សមត្ថកិច្ចស្រុកកែវសីមា បើកប្រដេញតាមពីក្រោយ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើប្រណិតពេញ បណ្តាលឲ្យរថយន្តដឹកឈើ២ គ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ ដួលខ្ទេច និងរងរបួសមនុស្ស៤នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ល្ងាច ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបង្គោលគីឡូម៉ែត្រ ១៣៦ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រថយន្តសាំយ៉ុងដឹកឈើ និងក្រុមរថយន្តប្រដេញនោះ បើកក្នុង ក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ លុះមកដល់ចំណុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឱ្យរថយន្តសាំយ៉ុងដឹកឈើ រងការក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋខ្មែរអ៊ីស្លាមមួយខ្នង បង្កឱ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ ហើយមនុស្ស៣នាក់ទៀត នៅលើរថយន្តសាំយ៉ុង រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពែទ្យបង្អែកស្រុកស្នួល ឯម្ចាស់រថយន្តប្រភេទកាមរីឆ្លាម មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ហើយរថយន្តសាំយ៉ុងដឹកឈើ ត្រូវបានគេបង្ហើបថា ម្ចាស់ឈ្មោះរដ្ឋ ជាកូនប្រុស របស់លោកមាស សុភាព មេបញ្ជាការវរៈការពារព្រំដែនលេខ២០៤ខេត្តក្រចេះ។ ចំណែកម្ចាស់ផ្ទះ​ ឈ្មោះ​លី ណា​រី ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ ជនជាតិចាម រង​របួសធ្ងន់ ៕

អត្ថបទដែលជាប់ទាក់ទង