ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​ ហ៊ុន​ ស៊ីណាត ដាក់មួយម៉ាត់ឲ្យ ទេព​ បូព្រឹក្ស ” ធូរថ្លៃខ្លះទៅ”

182


ភ្នំពេញ៖ កាលពី​ប៉ុន្មា​ន​នាទី​មុននេះ​ លោកស្រី​ ហ៊ុន​ ស៊ីណាត​ ប្អូន​ស្រី​សម្តេច​តេជោ​ ហ៊ុន​ សែន​​ បានមានប្រសាសន៍​ប្រតិកម្ម​ចំពោះ​ករណី​ រងការប្រមាថ​របស់តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ដែលទាមទារ​ជំងឺ​ចិត្ត​ចំនួន​ ១០ម៉ឺនដុល្លារ​ ដោយបានរៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖”អុញ! ជះស្រាបៀរសោះ ទារជំងឺបានថ្លៃជាងការដាញ់ថ្លៃស្បែកជើង ជនជាតិអ៊ីរាក់គប់ក្បាល់ចច ប៊ូស ប្រធានាធិបតីទី ៤១ របស់អាមេរិកទៅទៀតវើយ។ បើយកការផ្អើលនេះ ទៅជួយការងារសង្គម មិនដឹងល្អយ៉ាងណាទេ មើលទៅម្នាក់ៗ មិនជួយសម្រួលគ្នាទេ ម្នាក់ៗមានតែដុតឲ្យខ្លោចរោចឲ្យឆៅ។ ហៅអ្នកជះស្រាបៀរ មកសុំទោសទៅ នេះហើយទឹកប្ដូរនិស្ស័យ វាបែបនេះឯង ម្យ៉ាងទៀត អ្នកទារជំងឺចិត្តនោះទៀត ថ្លៃជាងស្បែកជើងជនជាតិអ៊ីរាក់ គប់ក្បាល ចច ប៊ូស ថ្លៃម្ល៉េះ ធូរថ្លៃខ្លះទៅ “។

លោកស្រីហ៊ុន ស៊ីណាត បានថ្លែងបន្តថា “ខ្ញុំចង់អោយខ្មែរយើងចេះ មានការអធ្យាស្រ័យគ្នាអោយបានច្រើន មិនកាន់ជើងទេ ពីព្រោះអ្នកទាំងពីរនាក់នេះ មិនដែលស្គាល់ទេម្ចាស់តែ ទារជម្ងឺចិត្តនោះម៉ារោងការនរណា ក៏សើចដែរ ថាប្ដឹងយកលុយ មកជួយកុមាកំព្រានោះ” ។

ជាមួយ​គ្នានេះដែរ​ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ដែលមានឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​ ក្រោយ​ពីដាក់ពាក្យ​បណ្ដឹងកាលពីថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅ​ប៉ុស្តិ៍​នគរបាល​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​រួចមក​ បានទាមទារ​ថ្លៃ​ជំងឺ​ចិត្ត​ដល់ទៅ​ ១០​ម៉ឺនដុល្លារ​ ។

នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ លោក ថៃ នរៈ​សត្យា បាន​អះអាង​ប្រាប់សារព័ត៌មានមួយថា គេ​ប្រើ​សិទ្ធិ​ដោយ​មិន​សិក្សា​ពី​ហេតុផល​ផង តើ​ប្រតិកម្ម​ធ្វើ​អី​ទៅ? ខ្លះ​មិន​ទាំង​បាន​ស្តាប់​ការ​និយាយ​របស់ខ្ញុំ​ផង​ហ្នឹង​! អ្វី​ដែល​លោក​បាន​និយាយ​នោះ គឺ​លោក​មាន​ន័យ​ចង់​ប្រៀបធៀប​ពន្យល់​ទៅ​កាន់​មនុស្ស​ទាំងអស់​គ្នា ដោយ​មិន​កាន់ជើង​ខាង​ណា ឬ​ក៏​លើក​តម្លៃ​ឲ្យ​មានការ​ប្រើ​អំពើ​ហិង្សា​ណាមួយ​នៅ​ទី​សាធារណៈ​នោះ​ឡើយ​។ គួរ​កុំ​យកតម្រាប់​តាម​ឥរិយាបថ​បែប​នឹង​ថែម​ទៀត​ផង តែ​អ្នកខ្លះ​មិន​ទាំង​បាន​ស្តាប់​ផង ហើយ​គេ​ចេះ​តែ​ប្រតិកម្ម​តាម​ៗ​គ្នា​ទៅ​វិញ​។ យើង​ទៅ​ទប់​គេ​ក៏​វា​មិនកើត​ដែរ ទុក​ឲ្យ​គេ​យល់​ឃើញ​ដោយ​ខ្លួន​គេ​ទៅ បើ​យើង​ទប់​ចុះ​ទប់​ឡើង​វា​កាន់តែ​ធ្ងន់​នោះ វា​នឹង​ទៅ​ជា​យ៉ាងណា អ​ញ្ចឹ​ង​ទុក​ឲ្យ​មតិ​សាធា​រណជន​យល់​ឃើញ ខណៈ​ពេល​មតិ​ខ្លះ​ក៏​គេ​មិន​ជេរ និង​រិះគន់​លោក​ដែរ​។

លោក​ បានបញ្ជាក់ថា “ខ្ញុំ​បាន​វាយតម្លៃ​ថា វា​មិនមែន​ជា​រឿង​ធំ​នោះ ពោល​គឺជា​រឿង​ដែល​អាច​និយាយ​គ្នា​បាន បើ​ភាគី​ជម្លោះ​ទាំង​សងខាង​មាន​សុ​ឆន្ទ​:​ក្នុង​ការ​ដោះស្រាយ​គ្នា​។ ខ្ញុំ​មិន​បាន​និយាយ​កាន់ជើង​លម្អៀង​ទៅ​ខាង​ណា​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​បន្ទោស​ចំពោះ​ជន​ដែល​មិន​ចេះ​គ្រប់គ្រង​ខ្លួន ហើយ​បញ្ចេញ​កំហឹង​ទៅ​លើ​គេ​នោះ​ដែរ ប៉ុន្តែ​ការ​បញ្ចេញមតិ​ប្រមាថ​មក​លើ​ខ្ញុំ​ពី​សំណាក់​ជន​មួយ​ចំនួន​ណា​នោះ វា​គ្រាន់តែ​ជា​កម្រិត​គំនិត​នៃ​បុគ្គល​ម្នាក់​ៗ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ពួក​គាត់​ប៉ុណ្ណោះ ! “។

លោក ថៃ នរៈ​សត្យា បាន​ផ្តល់​បទ​សម្ភាសន៍​ ជាមួយ​បណ្តាញសារព័ត៌មាន ​នៅ​ក្នុងស្រុក​មួយ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នាង ទេព បូ​ព្រឹក្ស ដែល​ត្រូវ​បាន​គេ​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀរ ​ទៅ​លើ​នាង នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង​នោះ​ថា ជា​រឿង​តូចតាច​មួយ​។ លោក​ថា ករណី​នេះ​គឺជា​អង្គហេតុ​មួយ​តូច តែបើ​យើង​ចង់​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​នោះ វា​នឹង​អាច​រីក​ធំ ប៉ុន្តែ​បើ​ភ្លើង​វា​ឆេះ​ហើយ​នោះ គឺ​អាច​នឹង​ពិបាក​ពន្លត់​ណាស់​។ ករណី​នេះ​ប៉ះ​មនុស្ស​ដែល​ជា​សាធារណៈ​បុគ្គល ហេតុនេះ​អ្នក​ប្រព្រឹត្ត​មិនជា​ល្អ​មុខ​ណាស់​ដែរ​ទេ ដោយសារ​វា​បាន​បង្ហាញ​ពី​ការ​ស្រុត​ចុះ​នូវ​សីលធម៌​របស់​បុគ្គល​។ លោក​បន្ថែម​ថា រឿង​គប់​កំប៉ុង​​ស្រា​​បៀរ​នេះ វា​មិនមែន​ជា​រឿង​ធំ​ទេ គឺ​វា​ជា​រឿង​តូច ប៉ុន្តែ​វា​បង្កើត​ជា​រឿងអាស្រូវ​មួយ​ដ៏​ធំ ហើយ​លោក​មិន​ចង់​ឃើញ​រឿង​មួយ​នេះ​វា​វែង​ឆ្ងាយ​ឡើយ អត់ធ្មត់​រឿង​តូច​បាន ទើប​យើង​អាច​ទទួល​ជ័យ​ជំនះ​នូវ​ធំ​ៗ​បាន​៕

អត្ថបទដែលជាប់ទាក់ទង