ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធិផល២ឆ្នាំចុងក្រោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល មានច្រើនស្អេកស្កះ ហើយទទួលបានកាេគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន

99

ភ្នំពេញ៖ ២ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានធ្វើអោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចំរើនមួយកម្រិតថែមទៀតពិសេសគឺវិស័យសាធារណការនិងការផ្តល់សេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កើតអោយមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីមួយទៀត ហើយការងារទាំងនេះគឺពិតជាទទួលបាននូវការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ។

   លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានី ២ឆ្នាំចុងក្រោយនេះ  បានកសាងនូវ សមិទ្ធិផលធំៗជាច្រើន ក្នុងនោះរួមមាន ការស្ថាបនាមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ ប្រវែងជាង២៤គីឡូម៉ែត្រ បានបញ្ចប់ ជាមួយនឹងការដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរដងមហាវិថីនេះ ។ ការដំណើរការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងទន្លេសាប ការស្ថាបនារួចរាល់ស្ពានបាឡេឆ្លងទន្លេសាប ។ ការបើកការដ្ឋានស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ។ ស្ថាបនាផ្លូវប្រទះឡាង ខណ្ឌដង្កោ ផ្លូវមេ ពីព្រៃស ទៅទួលពង្រ។ ការកសាងនូវស្ថានីយ៍បូមទឹកជាច្រើនកន្លែង ដូចជាស្ថានីយ៍បុរី១០០ខ្នង ស្ថានីយ៍លូ៥ ដែលស្ថានីយ៍ទាំង២កន្លែងនេះស្ថាបនាបានប្រមាណ៨០ភាគរយហើយ ។ ការកសាងស្ថានីយ៍បូមទឹកបឹងទំពុន ដែលបានបន្ថែមម៉ូទ័រ២គ្រឿង ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ ដែលស្ថានីយទាំងអស់នេះមានសមត្ថិភាពបូមទឹកខ្លាំងជាងមុនច្រើនដង រហូតទៅដល់៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនឹង២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង។
ការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ដែលបាននឹងកំពុងស្ថាបនាមិនទាន់បញ្ចប់។ ស្ពានអាកាសផ្សារដីហុយដែលបានដាក់អោយដំណើរការអោយប្រជពលរដ្ឋបានធ្វើដំណើររាល់ថ្ងៃនេះ ។ ការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។ ការកសាងរង្វង់មូលបីគួរស្រូវ នៅខណ្ឌដង្កោជាប់នឹងខេត្តកណ្តាល។ ការស្ថាបនា
ផ្លូវព្រែកថ្លឹង ចាប់ពី៦០ម៉ែត្រទៅផ្លូវជាតិលេខ២ ។ការកសាងប្រឡាយស្ទឹងមានជ័យ ដែលបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹក ដោយប្រឡាយនេះមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ លើបណ្តាយប្រឡាយប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ  ។គម្រោងនេះ បាន
បែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយ កាលពីប៉ុន្មានខែមុននេះ ហើយប្រជាពលរដ្ឋដែលរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងផងដែរ ។ ការស្ថាបនាផ្លូវនិងស្ពានឡុងឈិនភ្ជាប់ទៅផ្លូវលេខ១៥១ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ ការពង្រីកផ្លូវសហព័ន្ធរុស្សី ដែលមកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ។ការងារដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិក្តីតាកុយរហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ជិតផ្លូវទួលពង្រ ។រួមជាមួយនិងការដាក់ភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ដែលជាជំនួយរបស់អង្គកាចៃការបស់ប្រទេសជប៉ុន។
  ដោយឡែកសម្រាប់ការបំរើសេវាជូនប្រជាពលរដ្ឋវិញនៅរាជធានីភ្នំពេញ  ពិតជាទទួលបានការគាំទ្រពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាការផ្តល់ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណអត្រានុកូលដ្ឋាន និងសំបុត្រកំណើតជាដើម ហើយ
អ្វីដែលទទួលបានចំណាប់អាម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតអោយមានច្រកចេញតែមួយ ដែលបានបំរើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ហើយបានទទួលការគាំពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង ។
    ពាក់ព័ន្ធនិងការផ្តល់សេវាដូនប្រជាពលរដ្ឋនេះដែរ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេចជោហ៊ុន សែន  កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញ ចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីផ្តល់ជូនបងប្អូននូវការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងតំលៃសមរម្យ ខណៈដែលកន្លងមកនេះ បងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១.២០០៛ ទៅ ១.៥០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង។  អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គិសនីកម្ពុជា បានរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតំលៃក្នុងប្រភេទពាណិជ្ជកម្មធុនតូច ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។
    ជាងនេះទៅទៀត នាពេលថ្មីៗកន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជំរុញអាយអាជ្ញាធរគ្រប់ខណ្ឌ គ្រប់មន្ទីរ ស្ថាប័នមួយចំនួនទៀត ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់និងខិតខំប្រឹងប្រែងលើការងាររបស់ខ្លួនអោយបានខ្លាំងឡើងថែមទៀត ពិសេសលើការរៀបចំតាំងពិព័រណ៌ បង្ហាញសមិទ្ធផលគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រាជធានីក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការរៀបចំទិវាបុណ្យជាតិ ៧ មករាខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ ៧ មករា ២០១៩ខាងមុខនេះ ៕
អត្ថបទដែលជាប់ទាក់ទង