ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាយុកាន់តែច្រើន សម្ពាធការងាររឹតតែច្រើន ពេលខ្លះមានអារម្មណ៍ថា ចង់ត្រលប់ទៅជាក្មេង “ក្មេង” បទថ្មី ចាក់ដោតអារម្មណ៍

155

ភ្នំពេញ៖ លោក Evo D បានចេញបទថ្មីមួយ​ ដែលមានចំណងជើងថា” ក្មេង“ ជាការបើកទំពរ័ក្នុងឆ្នាំថ្មីនេះរបស់លោក ដែលជាតារាចំរៀង Original Song និង ជា Contain creator មួយរូប បានចេញបទថ្មីមួយ ដែលមានចំណងជើងថា” ក្មេង“ ដែលមានអត្តន័យយ៉ាងល្អ ក្នុងការលើកទឹកចិត្ត ដល់មនុស្សគ្រប់រូប ដែលកំពុងមានភាពតានតឹង ក្នុងជីវិតរស់នៅ ជាមួយការងារប្រចាំថ្ងៃ ។

ចំពោះដំណើរការផលិតបទនេះវិញ គឺមិនមែន​ ជាការងាយស្រួលឡើយ ព្រោះ លោក Evo D បានប្រើប្រាស់ រយៈពេលរាប់ខែឯណោះ ដើម្បីនិពន្ធទំនុកភ្លេង និង ចម្រៀងនេះចេញមក។ តាមរយៈបទក្មេងនេះ លោកបាននិយាយរៀបរាប់ ពីភាពលំបាកនានា នៅក្នុងជីវិត ដែលមនុស្សគ្រប់គ្នា តែងតែជួបប្រទះដូចជា សម្ពាធ ការងារ ភាពបាក់ទឹកចិត្ត អារម្មណ៍ ស្នេហាសោកសៅជាដើម ធ្វើឲ្យចង់ត្រលប់ ធ្វើជាក្មេងម្ដងទៀត ។

នេះគឺជាសមិទ្ធផលទី១ របស់Evo D ហើយក្នុងនាម ជាតារាចម្រៀង Evo D ក្នុងឆ្នាំថ្មីនេះ លោកក៏មានគម្រោងថ្មីៗ បន្ថែមទៀតផងដែរ៕

ទស្សនាវីដេអូចម្រៀងបទ “ក្មេង” ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង