ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតក្រុង ស្រុក ខណ្ឌថ្មីចំនួន៦ ចេញពីរាជធានី ខេត្តចំនួន៥ នៅក្នុងអណត្តិទី៦ ងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល

475

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង ស្រុក​ ខណ្ឌថ្មីមួយចំនួន ខាងលើនេះ ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល។
ដោយផ្អែកតាមវិសោធនកម្មមាត្រា ១៨នៃច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅអាណត្តិនេះ សមាជិកក្រុមប្រឹក្សាមានការកើនឡើង ដូចខាងក្រោម
១_ក្រុមប្រឹក្សារាជធានីខេត្ត សរុបមានចំនួន ៥៣៥រូប (កើន ១៤២រូប=៣៥%)២_ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សរុបមានចំនួន
៤១១៣រូប (កើន ១១៨២រូប=៤០%)៣_ក្រុង ស្រុក ខណ្ឌបង្កើតថ្មីមាន៦គឺ៖ នៅរាជធានីភ្នំពេញ បង្កើតខណ្ឌថ្មីចំនួន២ គឺខណ្ឌបឹងកេងកងនៅក្នុងភូមិសាស្ត្រខណ្ឌចំកាមនបច្ចុប្បន្ន និងខណ្ឌកំបូលនៅក្នុងខណ្ឌពោធិសែនជ័យបច្ចុប្បន្នដោយ កាត់យកសង្កាត់មួយចំនួនពីខណ្ឌពោធិសែនជ័យ និងខណ្ឌដង្កោ ។ ទី២ខេត្តព្រះសីហនុ ១(ក្រុងកោះរ៉ុង)ទី៣ខេត្ត ស្ទឹងត្រែង ១(ស្រុកបុរីអូរស្វាយសែនជ័យ)ទី៤ខេត្តកំពង់ធំ ១ (ស្រុក តាំងគោក)ទី៥ខេត្តពោធិសាត់ ១(ស្រុកតាលោសែនជ័យ)។

គួររំលឹកថា៖កន្លងមកសម្ដេចបានប្រកាសលុបចោលការបង្កើតថ្មីចំនួន២តែឥឡូវបានបង្កើតស្រុកថ្មីមួយមិនយូរទេការបង្កើតខេត្តថ្មីនឹងអាចកើតមាន។

អនុក្រិត្យនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាសម្រេចបង្កើតស្រុកថ្មីនេះកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង