ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមកោតសរសើរ លោកចៅក្រម​ ពេជ្រ​ វិជ្ជាធរ​ ដោះលែងជនល្មើស​​ ​ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​

191


សូមអបអរសាទរលោក​ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​ ដែលត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពវិញ​ បន្ទាប់ពីបានជាប់គុកមួយដង្ហើមចង្រឹត​ក្នុងហេតុការណ៍ដកកាំភ្លើងវាយក្បាលកម្មកររើសអេដចាយ​ ។​ នេះបើតាមាផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុក ផែង វណ្ណៈ កាលពីថ្ងៃទី២៧ខែមិថុនា។

ជាមួយគ្នានេះដែរក៏សូមកោតសរសើរ​លោកចៅក្រមដែលមានឆន្ទានុសិទ្ធិសម្រេចដោះលែងមានហេតុផលត្រឹមត្រូវ​តាមច្បាប់ ។​

នៅមានលោកឧត្ដមសេនីយ៍ឧកញ៉ា​ ហូ​ ចំរើន​ ម្នាក់​ទៀត​ គួរតែដោះលែងគាត់ផងទៅ​ ដើម្បីគាត់បានទៅបោះឆ្នោតផង​ ។
ជាពិសេសអ្នកធំៗមានលុយប្រព្រឹត្តខុសកុំដាក់គុកយូរពេក​ ដាក់គុកតែរាស្ត្រក្រីក្រតូចតាចបានហើយ​ទោះបីកាន់កាំភ្លើងជ័រក៏ត្រូវដាក់គុកអោយធ្ងន់ធ្ងរដែរ​ ។

ចំណែកផេកហ្វេសប៊ុក ឈ្មោះខ្សែប្រយុទ្ធ ជូមុខជាយដែនថៃ ក៏បានសរសេរផងដែរថា បើអញ្ចឹង បងតុលា នៅតែធូរ តែមើលទៅដូចជាតឹងជាងមុន បន្តិច ទាន ! ហ៊ឺ … អញ្ចឹងហើយ បានគេថា មានលុយវាប្រសើជាងអត់លុយ ហ៊ឺ… គួតែកែម៉េចទៅ ទាន គឺ អត់លុយមកពីក្រ អញ្ចឹង បងតុលាការឲ្យជាប់គុកយូរអញ្ចឹងហើយទាន ធ្វើម៉េចបើបងតុលាការ គាត់ជាអ្នកច្បាប់ហើយ ហ៊ឺ… បាយ បិទ អរគុណ។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ដាក់បណ្តោះអាសន្ន ករណីយកកាំភ្លើង វាយកម្មករ ឃ្លាំងអេតចាយបែកក្បាល។ ឧត្តមសេនីយ៍ត្រីរូបនេះ ត្រូវបានលោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់ពីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ករណីថៅកែ​ ខុនដូ​ លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ វាយ​ កម្មកររើសអេដចាយ​ គ្រាន់តែមើលមុខ ករណីរោទ៍សំឡេងរថយន្តទំនើបឮខ្លាំងៗ បង្កការរំខានដល់អ្នកដ៏ទៃ​ កាលពីវេលា​ម៉ោង១០ព្រឹក ថ្ងៃទី២៧ មេសា ២០១៨ បានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។លោក ប៉ិច​ តុងហេង​ ថៅកែ​ ខុនដូ​ និង​ ជាម្ចាស់រថយន្ត​ស្ព័រ​ Chevrolet Camaro ពាក់ស្លាកលេខ​ 2AP-8989 ភ្នំពេញ​ មានទីលំនៅផ្ទះលេខ​ ៥៨​ ផ្លូវ​ ៣៦៨​ ភូមិ​ ៣៨​ សង្កាត់​ បឹងកេងកង​៣​ ខណ្ឌ​ ចំការមន​ បានបើករថយន្តដោយរោសំឡេងខ្លាំងៗ​ ។​ ក្រោយពីចូលសារភាព នៅវេលា​ម៉ោង៥ជាងល្ងាចថ្ងៃដដែល កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​បញ្ជូនខ្លួនលោក ប៉ិច​ តុងហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ។ ទោះជាយ៉ាងណាក្តីនៅដំណាក់កាលនគរបាលព្រហ្មទណ្ឌលោក ប៉ិច តុងហេង បានសងជំងឺចិត្តទៅជនរងគ្រោះ ជាអ្នករើសអេតចាយចំនួន​ ៤០០០​ ដុល្លារ​អាមេរិករួចទៅហើយ​ នេះគ្រាន់តែជាសំណងរដ្ឋប្បវេណីទេ លោក ប៉ិច តុងហេង នៅជាប់បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះហើយបានជានគរបាល​នាំខ្លួនលោក ប៉ិច​ តុងហេងទៅតុលាការ ដើម្បីបំពេញតាមនីតិវិធី ។

លោក​ ប៉ិច​ តុងហេង​ ត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍​ ព្រោះលោក​មានស្នាដៃកសាងខុនដូជួលបានលុយច្រើន​ និង​ ចេះប្រើកាំភ្លើងវាយក្បាលអ្នកក្រ​បែកក្បាលបានល្អ​ ។​ មានអ្នកខ្លះនិយាយថា​ ទាហាន​តាំងពីឆ្នាំ​ ១៩៧៩​ រកស័ក្តិពាក់មិនបាន​ រកតួនាទីគ្មានផង​ តែថៅកែខុនដូ​ ប៉ិច​ តុងហេង​ មិនដឹងជាធ្លាប់ឡើងប្រយុទ្ធនៅសមរភូមិណាខ្លះទេ​ បានមានស័ក្តិធំយ៉ាងនេះ​ ។

កម្មកររងគ្រោះមានឈ្មោះ​ សាំង​ តុលា​ អាយុ​ ២១​ ឆ្នាំ​ មុខរបរកម្មកររើសអេដចាយ​ រងរបួសបែកក្បាលដេរច្រើនថ្នេរ​៕

 

អត្ថបទដែលជាប់ទាក់ទង