ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់គ្នាបាន៣ខែ ក៏ចាប់រំលោភសេពសន្ថវៈកូនក្រមុំគេ ត្រូវចាប់ខ្លួន

66

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ករណី រំលោភសេពសន្ថវៈ ដែលកើតហេតុថ្ងៃទី០១.០២.២០១៩ វេលាម៉ោង២៤និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះខ្លឹង វណ្ណនី(ផ្ទះកំពុងសាងសង់) ភូមិព្រែកតាអុងទី៣ ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះណ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី១៥ ០៧ ២០០២ ជនជាតិខ្មែរ មុខរបរសិស្ស
ទីលំនៅបច្ចុប្បន្ន ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្សយ័ ចំនួន០១នាក់(ឃាត់ខ្លន) ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់
ទីលំនៅបច្ចុប្បន្ន ភូមិត្រាច ឃុំខ្សា ស្រុកកណ្តៀង ខេត្តពោធិសាត់។

នៅមុនថ្ងៃកើតហេតុជនសង្សយ័ និងជនរងគ្រោះ ធ្លាប់ស្គាល់គ្នារយះពេល០៣ខែមកហើយ ដោយជនសង្យ័យធ្វើការសំណង់នៅមុខផ្ទះជនរងគ្រោះ ស្គាល់ទំនាក់ទំនងគ្នាធម្មតា ក្រោយមកជនសង្យ័យ បានមកធ្វើការនៅភូមិព្រែកតាអុងទី៣ ជនរងគ្រោះក៏បានមកលេងជនសង្យ័យ ពេលថ្ងៃៗហើយល្ងាចឡើងត្រឡប់ទៅផ្ទះវិញចំនួន០៣ទៅ០៤ដងមកហើយ ។
លុះដល់ថ្ងៃទី០១ ០២ ២០១៩វេលាម៉ោង១៤និង១០នាទី ជនរងគ្រោះបានមកលេងជនសង្ស័យម្តងទៀតហើយ ជនសង្ស័យក៏បានឃាត់ជនរងគ្រោះ ឲ្យនៅលេងរហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យបាននាំជនរងគ្រោះ ទៅដេកលើគ្រែរបស់ជនសង្ស័យ នៅចណុចផ្ទះកើតហេតុ ដែលកំពុងសាងសង់ ហើយជនសង្ស័យក៏ធ្វើការបង្ខំរួមភេទជាមួយជនរងគ្រោះតែម្តង ។
លុះដល់ថ្ងៃទី០២ ០២ ២០១៩ វេលាម៉ោង០៦និង០០នាទីជនសង្ស័យ និងជនរងគ្រោះ បានជិះម៉ូតូឌុបគ្នាបំណងជូនជនរងគ្រោះ ទៅផ្ទះ តែត្រូវបានជួបឪពុកម្តាយជនរងគ្រោះតាមផ្លូវ ឪពុកម្តាយជនរងគ្រោះ ក៏នាំជនសង្ស័យនិងជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិនគរបាលរដ្ឋបាលពាមឧញ៉ាអុង នៅថ្ងៃទី០២ ០២ ២០១៩ វេលាម៉ោង១៤និង៣០នាទី ហេីយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង