ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះបន្ទប់ដាក់ឥវ៉ាន់ ចានឆ្នាំង ចានដែកជ័រ ជាងបីម៉ោង និងប្រើប្រាស់ទឹកជាង២០ឡានទើបរលត់

205

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើង ខណៈដែលគេបានឃើញអណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះល្វែងជាន់ទី១ដែលជាផ្ទះសំរាប់ដាក់ឥវ៉ាន់ ចានឆ្នាំង ចានដែកជ័រ ហើយគ្រោះអគ្គីភ័យនេះប៉ូលីសបានប្រើប្រាស់ពេលវេលានៃការជួយពន្លត់រហូតដល់ជាងបីម៉ោង និងប្រើប្រាស់ទឹកជាង២០ឡានទើបភ្លើងបានរលត់ទាំងស្រុង។

   គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី៨ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីនៅចំណុចផ្ទះល្វែងលេខ៣១៤ ផ្លូវ២៦១កែង១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី១ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅភ្លាមនោះប្រជាពលរដ្ឋ

ក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍។ ក្នុងនោះគេក៏បានឃើញលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិងលោកអធិការខណ្ឌទួលគោកចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែរ ដើម្បីដឹកនាំកម្លាំងជួយអន្តរាគមន៍ធ្វើយ៉ាងណាគ្រប់គ្រងគ្រោះអគ្គីភ័យនេះអោយបាននិងកុំអោយឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងផ្សេងទៀត។

   សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យខាងលេីត្រូវបានប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យអស់ចំនួន២២គ្រឿង ដោយប្រេីប្រាស់រយៈពេល៣ម៉ោងទេីបអាចគ្រប់គ្រង់បានទាំងស្រុង។ សមត្ថកិច្ចបានបន្តថា ក្នុងការបង្កការគ្រោះអគ្គីភ័យនេះកម្លាំងពិបាកនិងអន្តរាគមន៍បន្តិចដោយសារតែ ការឆាបឆេះនោះគឺនៅជាន់ទី១នៃបន្ទប់ដាក់ឥវ៉ាន់មាន ដូចជាចានឆ្នាំង ចាន់ដែកជ័រជាដេីម។ សមត្ថកិច្ចបានបន្តទៀតថា សម្ភារះត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ។ ហេីយមូលហេតុនោះជំហ៊ានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គីសនី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង