ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ ជនប្រព្រឹត្តបទល្មើស ដាច់ខាត ត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស

309

ក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ជាថ្មីទៀតទៅដល់មន្រ្តីរបស់ខ្លួនថា អាជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ ជនណា ប្រព្រឹត្តបទល្មើសណាក៏ដោយ ដាច់ខាតត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស ។

រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តន៍បន្ត សមសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ រៀបចរៀបចំនៅសាលប្រជុំសាលាខេត្តក្រចេះ ល្ងាចថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកវ៉ា ថន អភិបាលខេត្តក្រចេះ។ កិច្ចប្រជុំនេះ បានពិភាក្សាទៅលើកិច្ចការមួយចំនួន នៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងពេលបច្ចុប្បន្ន។ ហើយកិច្ចប្រជុំនេះ បានពិភាក្សានោះ ពីផលវិជ្ជមាននិងផលប៉ះពាល់ខ្លះ ដែលកើតមានមតិរិះគន់ពីប្រជាពលរដ្ឋមួយចំនួនផង។ ក្នុងនោះដូចជា៖ ការរិះគន់ទៅលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាបរិស្ថាន។
ចំពោះបញ្ហាអសកម្មមួយចំនួនរួមមាន ៖ ផលប៉ះពាល់ផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងការងារបរិស្ថានជាដើម លោកវ៉ា ថន អភិបាលខេត្ត ៖ ក៏បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធបង្កើន សកម្មភាពការងារ ក្នុងការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានស្នើអោយបានទាន់ពេលវេលា ចំពោះបញ្ហាខ្លះទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ និងទាក់ទងបញ្ហាគឿងញៀន ក្នុងនាមរដ្ឋបាលខេត្ត លោកបានបញ្ជាក់ថា អាជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ ជនណាប្រព្រឹត្តបទល្មើសណាក៏ដោយ ដាច់ខាតត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស ព្រោះថាគឿងញៀននេះ ជាជំងឺកាចសាហាវមួយ ដែលពិបាកព្យាបាល និងប៉ះពាល់ដល់យុវជនដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិយើង។
លោក អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ រដ្ឋបាលខេត្តធ្វើការអភិវឌ្ឍន៍ក្នុងខេត្តក្រចេះបច្ចុប្បន្ន បានផ្តល់សារៈសំខាន់ចាំបាច់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ ជាពិសេសជាងនេះ គឺជាជោគជ័យក្នុងការអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីជំនាញពាកព័ន្ធទាំងអស់ រួមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ខិតខំធ្វើកិច្ចការងារ ឱ្យបានឆាប់ ដើម្បីផ្តល់សេវាផ្សេងៗ ជូនពលរដ្ឋ ឱ្យស្របតាមការស្នើសុំ របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនោះដែល លោកបានអំពាវនាវដល់គ្រប់មន្ទីរអង្គភាពចូលរួមថវិកា ធ្វើផ្ទះជូនដល់អតីតគ្រួសារ យោធាដែលបានចូលនិវត្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង