ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ សូមប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ ជាបន្ទាន់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ

95

នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៨:០៧ នាទី យើងទទួលពត៌មានថាមានករណីគ្រោះថ្នាក់មួយកើតឡើង ( ជិះដួលខ្លួនឯង) នៅចំណុចឡូត៏កៅស៊ូ ៤.១០ C ស្ថិតនៅភូមិ៣.១០ សង្កាត់សួង ក្រុងសួង ។ ក្រោយទទួលបានពត៌មានជំនាញ បានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកស្លាប់ នៅលើថ្នល់កៅស៊ូ ។

ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ (គ្មានអត្តសញ្ញាណប័ណ្ណ គ្មានទូរស័ព្ទ គ្មានអ្វីសម្គាល់ឡើយ ) ពាក់អាវដៃវែង ពណ៌ប្រផេះ ឆ្នូត ខោជើងវែង ពណ៌ដី ម៉ូតូសេ ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ព្រះវិហារ 1A 6705 សេរី ២០១២ ។ សូមទំនាក់ទំនងទៅអធិការដ្ឋានក្រុងសួង 097 77 80 035 ។

អត្ថបទដែលជាប់ទាក់ទង