ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានគ្រោះថ្នាក់ដ៍ រន្ធត់មួយនៅច្រាំងចំរេះ បានសម្លាប់មនុស្ស៣នាក់

86

ភ្នំពេញ: អាសូរឈាមខ្មែរតាមដងផ្លូវ តើថ្ងៃណាទើបកាត់បន្ថយ មាន គ្រោះថ្នាក់ដ៍ រន្ធត់មួយនៅច្រាំងចំរេះ១បានសម្លាប់មនុស្ស៣នាក់ តែម្តង គ្រោះថ្នាក់ចរាចរនេះគឺបណ្តាលមកពីរថយន្តធន់ធំបានកិនមនុស្សបែកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ ព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

នារីវ័យក្មេងម្នាក់ នៅសល់តែ២ថ្ងៃទៀត ដល់ថ្ងៃភ្ជាប់ពាក្យ ត្រូវបានរថយន្តយីឌុបបុកកិនបែកក្បាលស្លាប់ភ្លាមៗជាមួយឪពុកនិងក្មួយស្រីអាយុ៥ឆ្នាំម្នាក់ទៀត។ រថយន្តបង្កបានបន្ថែមល្បឿនរត់គេចប្រហែល១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចដេញចាប់បានតែម្តង។

សមត្ថកិច្ចឱ្យដឹងថា រថយន្តបង្ករម៉ាកMITSUBISHI ពណ៌ស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2260 បើកបរដោយ ឈ្មោះ ខូវ ខែ អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ត្រូវជាឪពុក និងជាអ្នកបើកម៉ូតូ។ ទី២ ឈ្មោះ ម៉ាត់ សារីណា ភេទស្រី ២០ឆ្នាំ ជាកម្មកររោងចក្រ ជនជាតិខ្មែរឥស្លាម ត្រូវជាកូន និងទី៣ឈ្មោះ សេត រ៉ូសីកា ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាចៅអ្នកបើកម៉ូតូ ទាំង៣នាក់រស់នៅផ្ទះ លេខ១០៦៣និងផ្ទះលេខ១០៥៧ក្រុម៥ភូមិ២ សង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុក បានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE 0752 ឌុបចៅស្រីអាយុ៥ឆ្នាំទៅយកកូនស្រីដែលជិតភ្ជាប់ពាក្យដែលធ្វើការរោងចក្រកាត់ដេរនៅសង្កាត់ស្វាយប៉ាក ខណ:ដែលត្រឡប់មកវិញជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុរថយន្តបានកៀរម៉ូតូកិនស្លាប់ភ្លាមៗទាំង៣នាក់តែម្តង។

អត្ថបទដែលជាប់ទាក់ទង