តារា បង្ហាញម៉ូត សុវណ្ណាឡាង បានបង្ហាញ ត្អូញត្អែរ សង្ស័យជិតមានដំណឹងល្អហើយ
ភ្នំពេញ៖ ចាប់តាំងពីប្រកាសធ្លាប់ខូចចិត្តម្តងមក គៀត សុវណ្ណាឡាង ចាប់ផ្តើមប្រែប្រួលខុសប្លែកពីធម្មតា នាងតែងតែបង្ហើរអារម្មណ៍ពិតរបស់ខ្លួនជាមួយនិងបានបង្ហាញ រូបភាព ក៏ដូចជាសរសេរសារដែលបង្កទៅដោយអត្ថន័យជ្រាលជ្រៅ អំពីរឿងគូស្រករ ។
តារាបង្ហាញម៉ូត និងភាពយន្ដ កញ្ញា គៀត សុវណ្ណាឡាង បានបង្ហាញ អារម្មណ៏ កាលពីពេលថ្មីៗនេះមានខ្លឹមសារថា៖ ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់មានថ្ងៃនេះជាមួយមនុស្សដែលខ្លួន ស្រឡាញ់ ហើយភ្ជាប់មកនូវស្នាមញញឹមដ៏ពេញចិត្តទទួលយកថ្ងៃមួយនេះ ។ ក្នុងជីវិតរបស់មនុស្សស្រី បើបានប្តីល្អចេះយល់ចិត្តនាងគ្រប់កាលៈទេសៈ នោះជាសំណាង មួយហើយ បើបានម្តាយក្មេកពេញចិត្តទៀត នាងជាស្រី្តដែលមានសំណាងជាងគេ ។
សារមួយឃ្លាព្រមទាំងរូបភាពមួយសន្លឹកនេះ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮស្រីស្រស់រូបនេះបង្ហាញនូវសកម្មភាពទាំងអស់ នេះ រហូតធ្វើឱ្យគ្រប់គ្នាគិតថា គៀត សុវណ្ណាឡាង ប្រហែលជារកឃើញអ្នកដែលអាចផ្ញើរវាសនាបានហើយ បើមិនដូច្នេះទេ ហេតុអ្វីសុខៗនាងពោលពាក្យបែបនេះ?
កន្លងមក គៀត សុវណ្ណាឡាង បានទទួលស្គាល់ផងដែរថា មានអ្នកតាមស្រឡាញ់ច្រើន តែនាងមិនទាន់ចង់រៀបការ ដោយសារតែអាយុនៅក្មេង ម្យ៉ាងវិញទៀត ការងារសិល្បៈនាងកំពុងតែជោគជ័យ បើរៀបការឆាប់ខ្លាចតែប៉ះស្នេហ៍មិនសមបំណង ទើបនាងសម្រេចចិត្តមើលចិត្តមើលថ្លើមជាមួយគ្នាសិន មុននឹងសម្រេចចិត្តចាប់ដៃគ្នាធ្វើជាគូ ៕ ដោយ៖ សារិទ្ធ