ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសខ្មែរឥស្លាមម្នាក់ ស្លាប់នៅកន្លែងប្រាពរព្ធកម្មវិធីអិជទីម៉ាក់ ភូមិទ្រា មុនកម្មវិធីចាប់ផ្តើម

101


ត្បូងឃ្មុំ៖ បើតាមផេកហ្វេសប៊ុក Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានផ្សាយថា លោកពូឈ្មោះ សឡេះ បានស្លាប់នៅកន្លែងប្រារព្ធពិធីអិជទីម៉ាក (ពិធីប្រមូលផ្តុំដើម្បីសូត្រធម៌របស់សាសនិកឥស្លាម) នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្រោយពីគាត់បានចេញជំអះរយៈពេល ៤ ខែ រួចមក តែពុំទាន់មានសេចក្តីរាយការណ៍ អំពីមូលហេតុពិតប្រាកដ នៃការស្លាប់នេះនៅឡើយទេ នេះបើតាមព័ត៌មានបឋម ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ទទួលបាននៅព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៩។

គួរបញ្ជាក់ថា សាសនិកឥស្លាមជំអះតាប់លិក គ្រោងនឹងរៀបចំកម្មវិធីអ៊ិជទីម៉ាកប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៣ ទី២៤ ទី២៥ កុម្ភៈនេះ ហើយគេរំពឹងថា នឹងមានសាសនិកឥស្លាម ក្នុងនិងក្រៅប្រទេស រាប់ម៉ឺននាក់ នឹងចូលរួមក្នុងកម្មវិធីនេះ៕

អត្ថបទដែលជាប់ទាក់ទង