បាត់មុខពីសិល្បៈយូរ កញ្ញាវ៉ាន់ នីឡា កាន់តែបង្ហាញរាងម៉ាអេម ក្រោយសំងំហាត់ប្រាណមួយរយៈ
ភ្នំពេញ៖ បាត់មុខពីសិល្បៈយូរ កញ្ញាវ៉ាន់ នីឡា កាន់តែបង្ហាញរាងម៉ាអេមក្រោយសំងំហាត់ប្រាណមួយរយៈ ក្រោយសំងំហាត់ប្រាណមួយរយៈ ពេលនេះ វ៉ាន់ នីឡា ដែលជាប្អូនស្រីរបស់លោកសុខ ជំនោរ កាន់តែមានរូបរាងស្រស់ស្អាតនិង ទាក់ទាញ មួយកម្រិតទៀត ។ ចុងក្រោយនេះ វ៉ាន់ នីឡា កាន់តែចូលចិត្តលេងស្ទីលតុបតែងខ្លួនបែបសិចស៊ីបញ្ចេញរូបរាងតូចស្រឡូនឃើញហើយពិតជាគួរឱ្យក្នាញ់ ។
ថ្វីដ្បិតមិនចាប់អាជីពចម្រៀងដូចមុនក៏ពិតមែន តែ វ៉ាន់ នីឡា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និង ហ្វេនៗជាច្រើន ។ ជារឿយៗស្រីស្អាតរូបនេះតែងបង្ហាញរូបភាពបែបឃ្យូត និង ការច្រៀងលេងឱ្យហ្វេនៗស្តាប់កម្សាន្តផងដែរ ។ អ្វីដែលចាប់អារម្មណ៍ថ្វីដ្បិតការងារជំនួញមានភាពរវល់ច្រើនក៏ពិតមែន តែ វ៉ាន់ នីឡា តែងតែចំណាយពេលហាត់ប្រាណដែលគេឃើញថាចុងក្រោយនេះរូបរាងរបស់នាងកាន់តែស្អាត និង ទាក់ទាញថែមមួយកម្រិតទៀត ។
យ៉ាងណាមិញថ្មីៗនេះ វ៉ាន់ នីឡា មិនខ្លាចនឹងបង្ហាញរាងក្នុងឈុតប៊ីគីនីនៅមាត់សមុទ្រយ៉ាងស្រស់ស្អាត ។ មានការសរសើរថាចុងក្រោយនេះរូបសម្រស់របស់ វ៉ាន់ នីឡា កាន់តែស្អាតជាពិសេសរូបរាងវិញម៉ាកប់តែម្តង ។ សព្វថ្ងៃ វ៉ាន់ នីឡា ប្រើជីវិតរស់នៅយ៉ាងហ៊ឺហាមិនធម្មតា ហើយជារឿយៗនាងតែងចំណាយពេលដើរលម្ហែនៅបណ្តាប្រទេសនានា ៕