ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនមួយក្រុម បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿន បែកកង់ធ្លាក់ផ្លូវបុកដើមឈើឆេះអស់ទាំងស្រុង

84


នៅវេលាម៉ោង5និង45នាទី ថ្ងៃទី27 ខែកម្ភៈ ឆ្នាំ2019 មានករណី
រថយន្តហាយឡែនឌ័រមួយគ្រឿង បានបើកលឿនខ្លាំងពេក បែកកង់ទាញ ធ្លាក់ផ្លូវ បុកដើមឈើ ឆេះទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ4 ចន្លោះ គីឡូរលេខ148 ស្ថិតនៅក្នុង ភូមិគេរីវន្ត័ ឃុំស្ទឹងឆាយ ស្រុកកំពុងសិលា ខេត្តព្រះសីហនុ។

ប្រភពបានអោយដឹងថា រថយន្តហាយឡែនឌ័រមួយគ្រឿងនេះ បើកបរដោយជនជាតិចិនមួយក្រុម មកពីភ្នំពេញសំដៅ ទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ ភូមិគេរីវន្ត័ឃុំស្ទឹងឆាយស្រុកកំពុងសីលា បានបែកកង់រ៉េចង្កូចទាញធ្លាក់ចិញ្ចើមផ្លូវបុកជាមួយដើមឈើ ពេញមួយទំហឹង បណ្តាលអោយឆេះ រថយន្តតែម្តងយ៉ាងសន្ធោសន្ធៅតែម្តង។ ប្រភពដដែលពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ មិនទាន់ដឹងថា មានមនុស្សស្លាប់ឬ យ៉ាងណានោះឡើយ ដោយនៅក្នុងបានឆេះទាំងស្រុងហើយ ដោយពេលកើតហេតុភ្លាមៗ ជនជាតិចិនទាំងនោះ បានហៅរថយន្តក្រុង ឡើងជិះបន្តពីកន្លែងកើតហេត អស់ហើយ ហើយសមត្ថកិច្ចក៍មិនស្គាល់អត្តសញ្ញាណនោះ ជនជាតិចិននោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង