ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ចេញប្រតិបត្តិការរ​ បង្រ្កាបក្រុមញៀនល្បែងជល់មាន់មួយក​ន្លែង

91

ខេត្ត​កំពង់ស្ពឺ​ ÷ កំលាំងជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ចេញប្រតិបត្តិការរ​ បង្រ្កាបក្រុមញៀនល្បែងជល់មាន់មួយក​ន្លែងនៅចំណុចដីឡូ​ភូមិស្នោរទី១​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ឃាត់ខ្លួន​មុខ​ សញ្ញា០៦នាក់​រួមជាមួ​យ​វត្ថុតា​ង​មាន់ជល់​ ម៉ូតូ​ និងនិងសម្ភារៈផ្សេងទៀត។

នៅវេលាម៉ោង​ ១៣.២០នាទី​ នា​ថៃ្ង​ទី​០២​ ខែ​មិនា​ ឆ្នាំ​២០១៩​ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការជាមួយ​កំលាំង​អន្ដរាគម​ន៍​ខេត្ត​ បេីកប្រតិបត្ដិការដ៏ក្ដៅគគុក​ បង្រ្កាប​ក្រុម​ញៀន​ល្បែងស៊ីសង​ជល់មាន់​ មួយកន្លែង​ស្ថិតក្នុង​ចំណុ​ច​ដីឡូ​របស់​ឈ្មោះ​ អ៊ួង​ ភុំ​ ប្រុស​ អាយុ​ ៧២​ឆ្នាំ​​ ភូមិ​ស្នោរ​ទី១​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ តាមការបញ្ជាក់ឲ្យ​ដឹ​ងពីលោកវរសេនីយ៍ឯក​ ជា​ វណ្ណា​ នាយការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ថាទីតាំងជល់មាន់​នេះគឺគ្មានរោង​ គ្មានសង្វៀននោះទេ​ បច្ចុប្បន្ន​ក្រុ​ម​ញៀន​ល្បែងស៊ីសង​ជល់មាន់​ គេប្រេី​ វិធីណាត់ផ្គូរផ្គងតាមទូរស័ព្ទ(គីឡូ​មាន់)​និងបានចរចា​តម្លៃ​ ទីកន្លែង​ ពេល​វេលា​ហេីយដឹកមាន់មកជល់តែ​ម្ដង​
ជារបៀបថ្មីបែបផែនថ្មីដែលមិនធ្វេីអោយសមត្ថកិ​ច្ចងាយបង្រ្កាបបាននោះទេ​។ ជាការបន្ថែមផងដែរ​និងជាការប្ដេជ្ញាចិត្ដជំនាញព្រហ្មទណ្ឌខេត្ដ​ក្រោម​ការ​ដឹក​នាំ​ចង្អុល​ការ​ពីឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​ បានបញ្ជាយ៉ាងដាច់​ណាត់​ថាមិនអនុញ្ញាតិអោយក្រុមណាមួយអាចធ្វេីសកម្មភាពបេីកទីតាំងសង្វៀនប្រជល់មាន់នៅ​លេីទឹកដីខេត្ដកំពង់ស្ពឺបានដាច់ខាត​ មាននៅកន្លែ​ង​ ណា​ អធិការ​ក្រុង​ ស្រុក​ ទទួល​ខុសត្រូវ​ចំពោះ​មុ​ខគណៈ​ ស្នងការនិងគណៈបញ្ជាការឯកភាពខេត្ដ​ ពិសេសវិធានការត្រូវអនុវត្ដតាមប្រសាសន៍ថ្នាក់​ដឹកនាំ​ធ្វើ​ដូចភ្លៀងរលឹម​មិនទុកអោយក្រុមឱកាស​និយម​ឆ្លៀត​ប្រព្រឹត្ត​បង្កើត​បទល្មើស​លេីទឹកដីភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​បានឡេីយ។

ជាក់ស្ដែង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​នគរបា​ល​ធ្វើ​ការ​ដកហូតនិងឃាត់មុខសញ្ញា​០៦នាក់ប្រុ​សសុទ្ធ​តែ​ជាអ្នក​ លេងទាំងអស់​ រួមជាមួយ​និងស​ត្វ​មាន់រស់ប្រាំបួនក្បាល​(ជាមាន់ពូជជល់ខ្លាំង)និងម៉ូតូ​ ២២​គ្រឿង​ ម៉ាកចំរុះ​ សម្ភារៈ​ផ្សេងៗ​ទៀត​។បច្ចុប្បន្ន​កំលាំងនគរបាល​បានកំពុងដឹកជញ្ជូននូវសម្ភារៈវត្ថុ​តាងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្ដកំពង់ស្ពឺ​ កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង