ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាប គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ឃាត់ខ្លួនជនសង្ស័យចំនួន30 រឹបអូសវត្ថុតាង ខេតាមីន 36 កញ្ចប់

104

សៀមរាប: មន្ទីរប្រឆាំងគ្រឿងញៀន(ក៨) បានឲ្យដឹងថា ការបង្ក្រាបទីតាំងសម្រួលឱ្យប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន30 ក្នុងនោះស្រី07នាក់ រឹបអូសវត្ថុតាង ខេតាមីន 36 កញ្ចុប់តូច
អិចស្តាស៉ី ចំនួន 14 គ្រាប់ ស្មើទំងន់ 27,1 ក្រាម។

ដោយអនុវត្តតាមបញ្ជាដឹងនាំដ៏ខ្ពង់ខ្ពស់ របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមការបញ្ជាដឹកនាំផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) មួយក្រុម ចុះស្រាវជ្រាវ ទីតាំងក្លិបកំស្តាន SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលមាន សកម្មភាព ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ភាគច្រើនជាយុវជន យុវនារី ។ បន្ទាប់ពីកំណត់បានមុខសញ្ញានិងពេលវេលាធ្វើសកម្មភាពបានច្បាស់ លុះនៅវេលាម៉ោង 1:00 រំលងអាធ្រាតថ្ងៃទី17 ខែមីនា ឆ្នាំ2019 កម្លាំងជំនាញយើង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងខាលើ ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន30 ក្នុងនោះស្រី07នាក់ រឹបអូសវត្ថុតាង ខេតាមីន 36 កញ្ចុប់តូច
អិចស្តាស៉ី ចំនួន 14 គ្រាប់ ស្មើទំងន់ 27,1 ក្រាម។

ក្នុងចំណោមជនសង្ស័យខាងលើ 30 នាក់ ខាងលើ មានសារធាតុញៀន (វិជ្ជាមាន) 24 នាក់ ស្រី៥នាក់ អត់មានសារធាតុញៀន (អវិជ្ជមាន) 6 នាក់ ស្រី២នាក់ ។
ឆ្លងតាមការស៊ើបអង្កេត ពាក់ពន្ធ័ការជួញដូរ និងសម្រួលអោយប្រើប្រាស់ចំនួន 3នាក់ 1-ថោង ចាន់ធារិទ្ធ ភេទប្រុស 2-សុង ភារិទ្ធ ភេទប្រុស និង3- ឡូញ ឡា ភេទប្រុស បានកសាងនីតិវិធីបញ្ចូនទៅតុលាការ ។ អ្នកប្រើប្រាស់ 21 នាក់ ស្រី៥នាក់ បញ្ជូនទៅ មណ្ឌលព្យាបាល ស្ដារនិតិសម្បទា ។ អ្នកមិនពាក់ពន្ធ័ចំនួន 6 នាក់ ស្រី២នាក់ អប់រំអោយទៅលំនៅដ្ឋាន វិញ។ សមត្ថកិច្ចជំនាញ ស្រាវជ្រាវរកឃើញនៅមានមុខសញ្ញាពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តតាមចាប់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង