ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ៖កងកម្លាំងដែលដល់អាយុចូលសោធននិវត្តន៍ គឺទទួលបានកិត្តិយស មោទនភាព សេចក្តីថ្លៃថ្នូរ

226

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានថ្លែងថា កងកម្លាំងដែលដល់អាយុចូលសោធននិវត្តន៍ គឺទទួលបានកិត្តិយស មោទនភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានប្រាក់សោធន៏បានត្រឹមត្រូវ,ផ្ទុយពីកងកម្លាំងដែលត្រូវបណ្តេញចេញដោយអង្គភាព ឬរត់ចោលអង្គភាព គឺបាត់បង់គ្រប់យ៉ាង

ការលើកឡើងនេះធ្វើនៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ដោយមានការចូលរួមលោកមេបញ្ជាការ បញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មេបញ្ជា​ការ​ មេបញ្ជាការរង​ ជំនួយការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងស្នាក់ការសន្តិសុខ មេបញ្ជាការ-មេបញ្ជាការរង​ កងអនុសេនាធំចល័ត ប្រម៉ាណជាង១០០នាក់ ។
លោកឧត្តមសេនីយ៍ទោ នាង សុជីវីមានប្រសាសន៍ក្នុងឱកាសនោះថា បន្ទាប់ពីការត្រួតពិនិត្យដំណាក់កាលដំបូងរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយថ្ងៃនេះជាជំហានទី២ដែលក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃ ដើម្បីត្រួតពិនិត្យកម្លាំងដែលដល់អាយុចូលនិវត្តន៍ឲ្យមានសុក្រិតភាព និងរងចាំការសម្រេចពីក្រសួងការពារជាតិបន្ត ។
លោកឧត្តមសេនីយ៍ទោបានបន្ថែមថា អ្នកដល់អាយុត្រូវចូលនិវត្តន៍មានសិទ្ធិស្នើសុំនៅបម្រើការងារទៅតាមលក្ខខណ្ឌដូចជាពិនិត្យឃើញថា នៅមានសុខភាព សីលធម៍ល្អ ។ ដោយឡែកដល់អាយុត្រូវចូលនិវត្តន៍ដែរ តែបុគ្គលនោះជាអ្នកបច្ចេកទេស និងជាជំនាញ អង្គភាពនិងពិនិត្យអនុញ្ញាតិឲ្យនៅបម្រើការងារបើសិនជាបុគ្គលនោះនៅមានសុភាព តែសុំចូលនិវត្តន៍ក៏ដោយ ។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា អ្នកដល់អាយុចូលនិវត្តន៍ ទទួលបានកិត្តិយស មោទនភាព ការទទួលស្គាល់ពីក្រសួងការពារជាតិ ព្រមទាំងទទួលបានប្រាក់សោធន៍និវត្តន៍យ៉ាងទៀងទាត់ ផ្ទុយពីកងកម្លាំងដែលរត់ចោលជួរ ឬកងកម្លាំងត្រូវអង្គភាពបណ្តេញចេញពីងង្គភាព គឺពួកគេបាត់បង់អ្វីៗគ្រប់យ៉ាង ។ ការលើឡើងនេះបានបង្ហាញថាអ្នកដល់អាយុចូលសោធននិវត្តន៍មាន័យថាបានបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ រហូតគ្រប់អាយុត្រូវចូលនិវត្តន៍តែម្តង ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អង្គភាពមានកម្លាំងត្រូវដល់អាយុត្រូវចូលនិវត្តន៍ចំនួន៤០នាក់ កំពុងពិនិត្យពីសំណាក់ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកមេបញ្ជាការបន្តថា ក្នុងចំណោមអ្នកដល់អាយុចូលនិវត្តន៍ទាំង៤០នាក់ មានតែ០៤នាក់បានស្ម័គ្រចិត្តចូលនិវត្តន៍ និងសុំបន្តការងារ៣៦នាក់ នេះបានបង្ហាថាទឹកចិត្តរបស់កងកម្លាំង នៅតែគោរពស្រឡាញ់ និងពេញចិត្តក្នុងការបំពេញតួនាទី-ភារកិច្ចក្នុងអង្គភាពកងរាជអាវុធហត្ថ ដោយផ្នែកលើការសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងមានជំនឿជឿជាក់លើការដឹកនាំស្ថាប័នកងរាជអាវុធហត្ថ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង