ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នី សុភី និង ធន អៀងឡៃសម្លៀងកែចាំទទួលអ្នកប្រដាល់ថៃ

103


ភ្នំពេញ:អ្នកប្រដាល់កម្ពុជា២រូបបានបង្កើនពេលវេលាហ្វឹកហាត់ដើម្បីស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងថៃ២រូប
លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣មីនា ។
នី សុភីក្លិបសាលវ័ន្ដកីឡាដែលចូលចិត្តប្រើកែង និង ជង្គង់ផ្ដួលគូប្រកួតនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃ
ភុង ស៊ីរិ(Phuong Siri)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះគេធ្លាប់មកប្រកួតនៅ
ស្រុកខ្មែរ២-៣ដងដែរដោយមានឈ្នះមានចាញ់ជាធម្មតា ។
គេមកលើកនេះបើតាមការអះអាងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ី
អាគ្នេយ៍នោះថាភុង ស៊ីរិលើកនេះខុសពីលើកមុន ។គេទើបតែឈ្នះក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់៣ស្ថាប័ននៅឯប្រ
ទេសថៃ ។គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៣ដង និងចាញ់ ១២ដង ។
ចំពោះនី សុភីវិញមួយរយៈនេះគេជុំធ្លាប់ចាញ់អ្នកប្រដាល់បរទេសនោះឡើយ ។គេជាអ្នកប្រដាល់ដែលមាន
សមត្ថភាពប្រើកែង និង ជង្គង់ព្រមទាំងកណ្ដាប់ដៃផ្ដួលគូប្រកួត ។ គេមានប្រវត្តិប្រកួតចំនួន១៥៩ដង ឈ្នះ១២១ដង ចាញ់២៨ដង និងស្មើពិន្ទុ១០ដង ។
ជំនួបនេះតើនី សុភីអាចបង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនបានឬទេ ។ ចំពោះភុង ស៊ីរិវិញដែលបាត់មុខ
យូរអាចបង្ក្រាអ្នកប្រដាល់កម្ពុជារូបនេះបានឬទេ ?
អ្នកប្រដាល់ជើងថ្មីកម្ពុជាធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ថៃម៉ាធី
Mathy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អៀងឡៃមួយរយៈនេះគេមានការរីកចម្រើនខ្លាំងមិនតែប៉ុណ្ណោះមានអ្នកប្រដាល់ជើងចាស់មិនតិចនាក់ទេដែល
ត្រូវគេបង្ក្រាបបាន ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ៤៧ដង ចាញ់៣ដង និងស្មើពិន្ទុ ១ ដង ។
គេអាចប្រើកែង ជង្គង់ កណ្ដាប់ដៃបានល្អ និង រហ័សមិនតែប៉ុណ្ណោះគេហ៊ានវ៉ៃប្ដូរកែងជាមួយគូប្រកួតដោយគ្មានចិត្ត
ញញើតជាមួយគូប្រកួតទៀតផង ។
ចំពោះម៉ា ធីវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ មិនមាននរណាដឹងថាគេមានរបៀប
វ៉ៃយ៉ាងណា និង មានសមត្ថភាពធំប ឬតូចនោះទេ ។គេមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៥ ដង ចាញ់១១ ដង។
ការប្រកួតនេះនរណាជួបសំណាងល្អ ?

អត្ថបទដែលជាប់ទាក់ទង