ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចម្ងល់ជាច្រើនត្រូវបានចោទសួរលើលោកផែងវណ្ណៈ មានជាប់សាច់ញាតិអ្វីជាមួយជនបង្កបាន ជាយកលុយទៅចូលបុណ្យសពនិស្សិតស្រី

84


ភ្នំពេញ: ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរ ដែលរថយន្ត range rover ស៊េរីទំនើបបុកម៉ូតូគុបជ្រុងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នោះចម្ងល់ ជាច្រើនត្រូវបានលើកឡើង នៅពេលដែលឃើញលោកផែងវណ្ណ: នាំយកថវិកា 5 ពាន់ដុល្លារទៅចូលបុណ្យសពនិងអុជធូបថ្វាយបង្គំ់ បណ្ដាញសង្គមបានលើកឡើងថាតើជនបង្កមានអ្វីទាកទងនឹងលោក ផែង វណ្ណៈ បានជាលោក ផែង វណ្ណៈ ក្លាយទៅជាជននាំសារ
ឲ្យឃាតករសម្លាប់និស្សិតឆ្នើមទៅវិញ ចុះហេតុអ្វី
មិននាំជនបង្កទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ធសពជនរងគ្រោះ ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅថ្ងៃ ២៧ មីនា ២០១៩បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា
តើជនបង្កមានអ្វីទាក់ទងនឹងលោក ផែង វណ្ណៈ ?
បានជាលោក ផែង វណ្ណៈ ក្លាយទៅជាជននាំសារ
ឲ្យឃាតករសម្លាប់និស្សិតឆ្នើមទៅវិញ ចុះហេតុអ្វី
មិននាំជនបង្កទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ធសព
ជនរងគ្រោះ បែជាឲ្យអ្នកមិនមែនជាជនបង្កទៅ
ជំនួសខ្លួនវិញ? បើតាមខ្ញុំដឹងចរិកលោក ផែង វណ្ណៈ
គឺនឹងស្រែកជំទាលរកមុខអ្នកបង្កឲ្យទៅទទួលទោស
ប៉ុន្តែលើកនេះ គឺផ្ទុយស្រលះ ដោយសារជនបង្កមាន
ទំនាក់ទំនងជាមួយនឹងខ្លួន បែរជាលោក ផែង វណ្ណៈ
មិនស្រែកជំទាលរកជនបង្កទេ ថែមទាំងស្មក្រ័ចិត្តធ្វើ
ជាព្រាបនាំសារយកថវិកាជូនគ្រួសារសពជនរងគ្រោះ
ថែមទៀតផង។ ខ្ញុំចង់ប្រាប់ទៅលោក ផែង វណ្ណៈ និង
ក្រុមអ្នកបង្កថាលុយមិនអាចទិញជីវិតមនុស្សបានឡើយ
ហើយលោក ផែង វណ្ណៈ គួរឲ្យយោបល់ទៅជនបង្កឲ្យ
ចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ទើបជាការប្រសើរ។
ដូច្នេះករណីនេះ បើមិនប្រយត្ន័ទេ គឺលោក ផែង វណ្ណៈ ក៏
អាចមានទោសដែរ គឺ ជាប់ពីបទឃុបឃិតសមគំនិត និងពី
បទលាក់បំពួនឃាតករ។

នៅលើ facebook ផ្លូវការលោកផែងវណ្ណៈបាននិយាយថា
នៅវេលាម៉ោង​ ១២:០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មីនា ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​ ទៅចូលបុណ្យសពក្មួយស្រី​ ឌុំ​ រីដា​ នៅភូមិ​កំពង់​ដំរី​ ឃុំ​ ព្រែក​តាម៉ាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ។
បន្ទាប់ពី​បុណ្យសពរួច​ឪពុក​ម្តាយ​ ក្មួយ​ស្រី​នឹងឡេីងមកដោះស្រាយដេីម្បីទទួលសំណងរដ្ឋប្បវេណី​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ចំពោះ​បញ្ហា​អ្នកបេីកបរ​តុលាការ​នឹងបន្តការងារតាមនិតិវិធី​ ។
សូមវិញ្ញាណក្ខន្ត​ក្មួយ​ស្រី​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​ ។

នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ចំពោះការការបាត់បង់និស្សិត ឌុំ រីដា នៅក្នុងបរិបទគ្រោះថ្នាក់ចរាចរ ដ៏តក់ស្លុតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់ ពិតប្រាកដណាស់នេះ ជាសារមួយដ៏ត្រឹមត្រូវ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធ រាស្រ្ត និងរដ្ឋ “រួមគ្នាប្រឆាំងនឹងអ្នកបើកបរ ដែលមានឥរិយាបទឃោរឃៅ គ្មានគុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន” គឺមិនត្រឹមតែរកយុត្តិធម៌ ដល់ជនរងគ្រោះនោះទេ គឺវិធានការម៉ឺងម៉ាត់ជាមួយ នឹងការទប់ស្កាត់ការពារសាធារណជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលយកបានផងដែរ។

ជាមួយគ្នានោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការសោកស្តាយបំផុត និងសូមចូលរួមរំលែកនូវមរណទុក្ខក៏ក្រៀមក្រំដល់គ្រួសារសព និងសូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភព។

សម្តេចតេជោហ៊ុនសែន ស្នើឲ្យតាមចាប់ អ្នកបើកឡាន បុកនិស្សិតស្រី ។ ទោះឪពុកចេញមុខទទួលខុសត្រូវ ក៏ត្រូវតែនាំកូនស្រី បង្កហេតុ មកឲ្យតុលាការកាត់ទោសផងដែរ បើទោះជាសំណងរដ្ឋប្បវេណី ត្រូវទូទាត់សងក៏ដោយ ។ សម្តេចតេជោ បានបន្ថែមថា មកពីក្នុងខ្លួនអត់មានគុណធម៌ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកនិស្សិតស្លាប់ ត្រូវតែតាមរកអ្នកបង្កហេតុឲ្យឃើញ ហើយបណ្តាលមកពីអ្វី ។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុសិស្សនិងសិស្សនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានតាមដានដែរ ពីករណីរថយន្តបុកនិស្សិតស្រីឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងរាជាធានីភ្នំពេញ កាលពីថ្ងៃទី២៦មីនា។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាទៅសមត្ថកិច្ចយ៉ាងដូច្នេះថា៖”ម្សិលមិញ ឃើញគេ ផ្សាយថាបុកនិស្សិតស្រីឲ្យស្លាប់។ ត្រូវតាមរក អ្នកបើក ឲ្យឃើញ។ អាហ្នឹង តើមកអ្វី? គឺមកពីអ្នកបើក អត់គុណធម៌ហ្នឹងឯង”។

លោកវរសេនីយ៍ឯក សែម គន្ធា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ថា ជនបង្កបើករថយន្ត Rang Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកនិស្សិតស្រីស្លាប់ ព្រមចូលខ្លួនដោះស្រាយ នៅការិយាល័យចរាចរណ៍ក្រុងហើយ នៅវេលាម៉ោងជាង១០ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩។
បើទោះបីជាជនបង្កមកបង្ហាញខ្លួននៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ ក៏ដោយ ប៉ុន្តែមិនត្រូវបានបង្ហាញជាសធារណៈនោះទេ ។ ប្រធានការិយាល័យចរាចរណ៍ជើងគោក
មិនទាន់បង្ហាញ ឲ្យដឹងពីអត្តសញ្ញាណ អ្នកបើករថយន្តនោះនៅទ្បើយទេ ដោយលោកបានបញ្ជាក់ថា មន្ត្រីរបស់លោក កំពុងតែសួរនាំ ដើម្បីធ្វើកំណត់ហេតុ ក្នុងនោះលោក បានបញ្ជាក់ថា ជនបង្កបានយកថវិកាចំនួន ២០លានរៀល ទៅចូលបុណ្យសពជនរងគ្រោះផងដែរ។

រថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបុកស្លាប់និស្សិតស្រីម្នាក់ស្លាប់ ត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ ការប្រទះ ឃើញរថយន្តនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ម្ចាស់រថយន្តនេះយកប្លុងចោល ដើម្បីឱ្យសមត្ថកិច្ចអូស យកទៅរក្សាទុក ការិយាល័យចរាចរណ៍ជើងគោក ចំណែកម្ចាស់រថយន្ត មិនបានចូលខ្លួនដោះស្រាយនោះទេ រហូតដល់ព្រឹកនេះ។

រថយន្ត range rover ស៊េរីទំនើបនេះដែលមានម្ចាស់ដើមឈ្នះសេងពិទូរ្យ ហើយលោកសេង ពិទូរ្យ បានលក់រថយន្តនោះឲ្យទៅអ្នកផ្សេងមួយទៀត ។ ហើយម្ចាស់ឃ្លាំងរថយន្ត នោះបានលក់រថយន្តឲ្យទៅឈ្មោះយិន ង្គិច ​​​​​​​​​​។ ឈ្មោះយិន ង្គិច ​​​​​​​​​​កំពុងប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះ។

បើតាមបណ្ដាញសង្គម facebook បានលើកឡើងថា លោក យិន ង្គិច ​​​​​​​​​​មានលេ​​​​​​​​​​​​ខទូរសព្ទ័ 012911​​​​​​​​​​111 ជាម្ចាស់សណ្ឌាគា​​​​​​​​​រអុីមប្រេសអង្គរ Empress​​​​​​​​​​​ Angk​​​​​​​​​​​or ​​​​​​​​​​​Hotel ​​​​​​​​​​សៀ​​​​​​​​​មរាប និង ​​​​ជាស​​​​​​​​​​​​​​​​​​មាជិ​​​​​​​​​​​​​​​កក្រុមប្រឹក្សា​​​​​​​​​​​​​ខេត្តសៀម​​​​​​​​​​​​​​​​រាប បើយោ​​​​​​​​​​​ងតាម​​​​​​​​​​លិខិ​​​​​​​​តទិញលក់ ប៉ុន្ប៉ុន្តែពេលបន្ទាប់ពីទិញជិះមួយរយ:មកគាត់ក៏អា​ចលក់ឲ្យអ្នកដ៏ទៃផ្សេងទៀ​តដែ​​​​​​​​​​​​​រ ) សមត្ថកិច្ចគួរតែ​​​​​​​​​​រក​​​​​​​​ចាប់ខ្លួន​អោយបាន​​​​​​ឆាប់បន្តិចព្រោះ​​​​​​​​​​​​​​​មានភស្តុតា​​​​​​​​​​​ងគ្រប់គ្រាន់​​​​​​​​​​ហើយ។
ម្ចាស់ឡាន R​ange R​​​​over ពណ៌ខ្មៅ ស្លាកលេ​ខ 2AF-7​777​​​​​​​​​​​​ គឺឈ្មោះ យិន​​​​​​​​​​​ ង្គិច ច​​​​​​​​​​ង់ទទួល​​​​​​​​​​​​​​​​​ខុសត្រូវជំនួ​​​​​​​​​​​​​​​​​​​​​​​សកូន​​​​​​​​​​​ស្រីឈ្មោះ យិន ម៉ា​ណា ដែលត្រូវបាន​​​​​គេស​​​​​​​​​ង្ស័យថា​​​​​​​​​បើកបុ​​​​​​​​​​​​​​​​​​​​កនិស្សិតស្រីឆ្នាំទី៤​​​​​​​​​ស្លាប់​​​​​​​​​​​​​​​​​​​​​ កាលពីល្ងាច​ថ្ងៃទី២៦ ខែ​​​មិ​​​​​​នា ឆ្នាំ២០​១៩។ ឈ្មោះ យិន ម៉ា​ណា ត្រូវបានគេទម្លាយរឿងឲ្យដឹងថា មានសញ្ជាតិអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង