ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ជាបុគ្គលិកខារ៉ាអូខេម្នាក់ ពេលដឹកមកដល់មន្ទីរពេទ្យស្លាប់ និងមានស្លាកស្នាមនៅលេីកខ្លួន

121


ភ្នំពេញ : បុរសម្នាក់បេីកហៅកង់បីដឹកយកមក មន្ទីរពេទ្យរួចគ្រូពេទ្យបានស្លាប់បាត់បង់ជីវិតហេីយ បង្កការភ្ញាក់ផ្អេីល គ្រូពេទ្យមន្ទីរពេទ្យរុស្សុីមិត្តភាពខ្មែរសូវៀត បានទូរស័ព្ទប្ដឹងសមត្ថកិច្ចដេីម្បីចុះមកត្រួតពិនិត្យ ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

លោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានអោយដឹងថា មុនកេីតហេតុមានគ្រូពេទ្យបានទូរស័ព្ទមកប្ដឹងថា មានស្រ្តីម្នាក់ស្លាប់ពេលដឹកមក ដល់ពេទ្យដោយមានបុរសម្នាក់ដែលអាះអាងថា ជាមិត្តប្រុសរួចក៏ប្រញ្ញាប់ចុះមកមន្ទីរពេទ្យ និងសាកសួរនាំបុរស ដែលដឹកកង់បីមកមន្ទីរពេទ្យហេីយ ក៏ដឹកថាករណីនេះកេីតហេតុនៅបន្ទប់ជួលសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោកនិងទំនាក់ ទៅអធិការរងទទួលផែនយុត្តិធម៍ ខណ្ឌទួលគោកដេីម្បីអោយជំនាញ ចុះមកកោសល្យវិច្ឆ័យសព តេីស្រ្តីដែលស្លាប់នេះបណ្ដាលមក ពីមូលហេតុអ្វីអោយច្បាស់លាស់ ។
សពបានស្គាល់ឈ្មោះ ជនរងគ្រោះ ចាន់ រស្មី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរខារ៉ាអូខេនិងបុរសម្នាក់មានឈ្មោះ លី សុភ័ក្ររិទ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរផ្នែកអូឌឺនៅខេធីវីស្នាក់នៅផ្ទះលេខ០៥០ ភូមិផ្សតតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវបច្ចុប្បន្នស្នាក់នៅជាមួយជនរងគ្រោះ នៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកក្នុងនោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចធ្វេីសាកសួរនាំថា គាត់ជាមិត្តប្រុសនិងរួមរស់ នៅជាមួយគ្នាជិត១ឆ្នាំហេីយ ហេីយមិនដែលមានបញ្ហាអ្វីទេ តែដោយឡែកថ្ងៃទីថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៩ក៏បានទាស់ពាក្យសំដីគ្នាខ្លាំងខាងស្រី បាននិយាយនិងចោទថាគាត់ មានស្រីថ្មីហេីយខ្លួនបានប្រកែក តែខាងស្រីនៅតែនិយាយដដែល ក៏បណ្ដោយតាមនិងចុះខ្ជិលចង់ឈ្លោះ រួចក៏ខាងស្រីចុះពីលេីគ្រែមកដេកនៅឥដ្ឋការ៉ូវិញ រហូតមកដល់ថ្ងៃទី២៦មីនា ក៏ចេញទៅធ្វេីការរៀងខ្លួន តែមិនបានដឹងថា មិត្តស្រីគាត់ចេញទៅធ្វេីការអត់ទេ លុះដល់ម៉ោង០៤និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧មីនា ចេញពីធុវេីការវិញ បានមកគោះទ្វារបន្ទប់ជួល តែមិត្តស្រីមិនព្រមបេីកទ្វារអោយ ទោះខំទូរស័ព្ទចូលហេីយមិនព្រមលេី ដោយខ្លាចរំខានដល់អ្នកជិតខាង ក៏ត្រឡប់ទៅដេកនៅបន្ទប់ជួលមិត្តភ័ក្រ្ត ដែលធ្វេីការជាមួយគ្នាវិញ រងចាំព្រឹកមកសុំទោស និងអង្វរតិចទៅគាត់លេងខឹង ពីព្រោះទំលាប់រាល់ដងតែប៉ុណ្ណឹង ។តែរហូតមកដល់ម៉ោង១១និង០០នាទីថ្ងៃត្រង់ ក៏មកគោះទ្វារបន្ទប់ម្ដងទៀត តែនៅតែស្ងាត់ដោយឃេីញ មានធ្ញេីររូបថាមានលាបថ្នាំសម្លាប់ខ្លួន និងអារកដៃពីមុនកន្លែងមក ទេីបសំរេចចិត្តបងប្អូនដែល រស់នៅបន្ទប់ជួលក្បែរគ្នាធាក់ ទម្លុះទ្វារចូលរួចក៏ឃេីញមិត្តស្រីគាត់ បានចងកសម្លាប់ខ្លួននៅចំរឹង បង្អួចដោយប្រេីអាវចងក តែដោយមិនអស់ចិត្ត លេីដាក់មកផ្ទាល់ឥដ្ឋការ៉ូ និងប្រញ្ញាប់ហៅកង់បីដឹក យកទៅមន្ទីរពេទ្យរុស្សុី ដេីម្បីសង្រ្គោះអាយុវជីវិត បានតែអកុសលគ្រូពេទ្យបាន ប្រាប់ថាដាច់ខ្យល់ស្លាប់មិនដឹង ពេលណាទេក្រោយមក ក៏សមត្ថកិច្ចចុះមកធ្វេីកំណត់ហេតុតែម្ដង ។

សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យ ស្នងការរាជធានីភ្នំពេញបាន សហការជាមួយនិងអាជ្ញាធរខណ្ឌទួលគោក ដេីម្បីមកត្រួតពិនិត្យសពជនរងគ្រោះ ក្រោយមកក៏បានមេីលសព និងមានស្នាមនៅកហេីយក្រៅពីនេះ គ្មានអ្វីសម្គាល់ទេរួច និងចុះទៅបន្ទប់ជួលរបស់ជនរងគ្រោះ ជាកន្លែងកេីតហេតុ ក៏មិនឃេីញមានអ្វីដែលការសន្និដ្ឋាន ជាករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកអាវចងនឹងចំរឹងបង្អួចសព បានប្រគល់អោយបងស្រីបង្កេីត សពឈ្មោះ ចាន់ ស្រីលក្ខ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

អត្ថបទដែលជាប់ទាក់ទង