ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេងជាមួយចិនម៉េចបាន? ចិនឈប់​អោយទំនិញCanolaចូលដោយចោទថា​មានគីមី?

101

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី២៧មីនានេះថា រដ្ឋបាលគយប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦មីនាថាមន្រ្តីមានសមត្ថកិច្ចបានឃើញមាន«សាធាតុថ្នាំសម្លា ប់សត្វល្អឹត ដ៏គ្រោះថ្នាក់»ស្ថិtក្នុងផលិតផលទំនិញCanolaរបស់ ក្រុមហ៊ុនViterra.។ដូច្នេះរដ្ឋបាលគយបញ្ឈប់ការនាំចូលផលិតផលទំនិញCanolaចាប់ពីពេលនេះតទៅ រង់ចាំការត្រួតពិនិត្យសិន។
នេះគឺជាក្រុមហ៊ុនកាណាដាទីពីរហើយដែលចិនហាមលែងអោយនាំទំនិញចូលបន្ទាប់ពីមានតានតឹងផ្នែកការទូតរវាងគ្នាក្នុងរឿងចាប់កូនស្រីក្រុមហ៊ុនបច្ចេកវិទ្យាHuawei.។
ចិនជាប្រទេសនាំចូលផលិតផលទំនិញCanolaដ៏ច្រើនបំផុត លើលោក ដោយចិនបានទិញផលិតផលនោះពីក្រុមហ៊ុនកាណាដាប្រមាណ៤០ភាគរយ នៃផលិតផលទាំងអស់មានតម្លៃប្រមាណ៥០០០លានដុល្លារកាណាដា។

អត្ថបទដែលជាប់ទាក់ទង