ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្លំស្លៀកឯកសណ្ឋានប្រយុទ្ធ របស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខ រួចថតបង្ហោះនៅលើអារខោនហ្វេសប៊ុក

78


ខេត្តឧត្តរមានជ័យ៖ ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កូយកាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិង កំលាំងផែននគរបាលព្រហ្មទណ្ឌសហការ ជាមួយកម្លាំងក្រុងសំរោង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោនដែលមានឈ្មោះ (ផុស ផុស) ដោយបានសរសេរចំណងជើងថា អញចង់ធ្វើអញ្ចឹងទើសក្បាលអាណា។

ជនសង្ស័យខាងលើឈ្មោះ ភឿ ផុស ភេទ ប្រុស អាយុ២៩ ឆ្នាំរស់ នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលា ម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះសមត្ថកិច្ចយើង បានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)១កញ្ចប់តូច សម្ភារ ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ៤គ្រឿង ឧបករណ៍ឆក់ត្រី១គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងទៀតថា បច្ចុប្បន្នជនល្មើស កំពុងសាកសួរ និងរៀបចំសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង