ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃវ៉ាន់ បាន ប្រកាស ថា ជា ប្រទេស មួយ ដែល មិន ស្ថិត ក្រោម ការ គ្រប់គ្រង របស់ ចិន ហើយដាក់ ពាក្យ ស្នើ ទិញ អាវុធ អា មេ រិ ក

101

ប្រធានាធិបតីកោះ តៃវ៉ាន់ លោកស្រី ត្សៃ អ៊ឹ ង វ៉ិ ន បាន ថ្លែង ថា សហរដ្ឋអាមេរិក បាន ឆ្លើយ តប យ៉ាង វិជ្ជមាន ចំពោះ សំណើ របស់ តៃវ៉ាន់ លើ ការ ទិញ អាវុធ ថ្មីៗ ដើម្បី លើកកម្ពស់ សមត្ថភាព យោធា ក្នុង ពេល ដែល មានការ ប្រឈម មុខ គ្នា រវាង តៃវ៉ាន់ និង ប្រទេស ចិន ។ កោះ តៃវ៉ាន់ គឺជា ផ្នែក មួយ នៃ ខេត្ត របស់ ចិន ប៉ុន្តែ តៃវ៉ាន់ បាន ប្រកាស ខ្លួនឯង ថា ជា ប្រទេស មួយ ដែល មិន ស្ថិត ក្រោម ការ គ្រប់គ្រង របស់ ចិន នោះ ទេ។ ចំណែក សហរដ្ឋអាមេរិក ដែល មាន នយោបាយ ទទួលស្គាល់ ចិន តែ មួយ បាន ស្ថិត នៅ ជាមួយ ចិនតៃវ៉ាន់ និង បាន យល់ព្រម ការ លក់ អាវុធ អោយ រដ្ឋបាល ក្រុង តៃប៉ិ ដែល ជា សកម្មភាព មួយ ប្រឆាំង នឹង សាធារណរដ្ឋ ប្រជាមានិត ចិន ។ លោកស្រី ត្សៃ អ៊ឹ ង វ៉ិ ន ក្នុង ដំណើរ ឈប់ សំចត ក្នុង រដ្ឋ ហា វ៉ៃ បាន ថ្លែង ថា តៃវ៉ាន់ បាន ដាក់ ពាក្យ ស្នើ ទិញ អាវុធ អា មេ រិ ក នូវ រថក្រោះ M-1 Abrams និង យន្តហោះ ប្រដេញ ប្រយុទ្ធ F-16B ៕

អត្ថបទដែលជាប់ទាក់ទង