ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសម្នាក់ត្រូវស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលក្នុងពេលគ្រោះថ្នាក់ចរាចរ មកពីការហ្វែលប្រហែសរបស់អាណព្យាបាល

76


ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ​១៦:០០ នាទី នៅលើផ្លូវលំក្រាលក្រួសក្រហម(ត្រង់ចំណុចផ្លូវបំបែកជាបួន) ស្ថិតនៅភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើត​ឡើង​រវាងម៉ូតូនិងរថយន្តកែច្នៃ បណ្តាឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ បង្កឲ្យមានភាពភ្ញាក់ផ្អើរ ។

ក្នុងគ្រោះថ្នាក់ចរាចរនោះបានបង្កឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១០០ (សេរីចាស់) ពណ៌ព្រីងទុំ គ្មានស្លាកលេខ បេីកបរដោយឈ្មោះ សឿន ប៉ុនថេង ភេទប្រុស អាយុ ១៣ ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិបុរីតេជោ​សែន ឃុំដារ ស្រុកមេមត់ ស្លាប់ភ្លាមនៅនឹងកន្លែងកេីតហេតុ ។ រីឯឈ្មោះ ជា សុជាតិ​វិទ្យា ភេទប្រុស អាយុ១១ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិ/ឃុំជាមួយ​គ្នា អ្នករួមដំណើរជាមួយរងរបួសស្រាល ។

យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ៖ ម៉ូតូម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ បេីកបរ​ពីកេីតទៅលិចក្នុងល្បឿនលឿនលុះបេីកដល់ចំណុចកេីតហេតុ (ផ្លូវបំបែកជាបួន) ​បានជាន់ហ្វ្រាំងអូសកង់ធ្វើឲ្យទប់លំនឹងមិនជាប់បណ្ដាលបុកចំកង់មុខផ្នែកខាងឆ្វេង នៃរថយន្តកែច្នៃដែលបេីកពីជេីងទៅត្បូងពេញទំហឹងតែម្ដង ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង(កម្រិតធ្ងន់) ​និងរថយន្តកែច្នៃចំនួន០១គ្រឿង(កម្រិតស្រាល) ។ ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តកែច្នៃ (ដឹកម្រេច) ពណ៌ខៀវ គ្មានស្លាកលេខ មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ​ក្រោយពេលកេីតហេតុរត់គេចចេញពីកន្លែងកេីតហេតុបាត់ ។

បច្ចុប្បន្នម៉ូតូចំនួន០១គ្រឿង និងរថយន្តកែច្នៃចំនួន០១គ្រឿង​ ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធិី ។​ សាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកអ្នករបួសត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ៕

អត្ថបទដែលជាប់ទាក់ទង