ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបកន្លែងផលិតសារធាតុញៀនប្រភេទ ពីរ៉ូវ៉ាឡេរ៉ូនទម្ងន់ 200Kg នៅខណ្ឌសែនសុខ

73

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៥០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចចំរុះនៅខណ្ឌសែនសុខ ដឹកនាំសម្រប សម្រួលពីលោក សេង គឹមឡាំង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ផ្ទះជួលលេខ 285AE0 ផ្លូវលេខ371 សង្កាត់អូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផលរកឃើញ៖
1 .សារធាតុញៀនប្រភេទ ពីរ៉ូវ៉ាឡេរ៉ូន(Pyrovalerone) ទម្ងន់ 200,2Kgs ដែលជាសារធាតុ ញៀននៅក្នុងតារាងទី ៣ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន ។ សូមបញ្ជាក់ថា នេះជាប្រភេទ គ្រឿងញៀនថ្មី ដែលទើបមានវត្តមាននៅកម្ពុជា។
2. ម្សៅសង្ស័យសារធាតុគីមីផ្សំ 587,5kg
ម៉ាស៊ីនកែច្នៃ ចំនួន ១ឈុត៕

អត្ថបទដែលជាប់ទាក់ទង