ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់កូនតិរច្ឆាន ដែលកាប់ឪពុកស្លាប់ គ្រាន់តែរឿងឪពុកដើរជាន់បែកទូរស័ព្ទ

76


ព្រៃវែង ៖ កូនតិរច្ឆាន ខឹងឪពុក ដើរជាន់លើទូរស័ព្ទបែក ទាញពូថៅកាប់ឪពុកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ៌ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង22និង15នទីយប់ថ្ងៃទី18ខែមេសាឆ្នាំ2019នៅចំណុចផ្ទះជនរងគ្រោះភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនរងគ្រោះឈ្មោះឡេង សៅ អាយុ50ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ត្រូវកូនប្រុសបង្កើតឈ្មោះឡេង ហន អាយុ23ឆ្នាំ ទាញពូថៅកាប់ដាច់ជាច្រើនកន្លែងបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។

នៅយប់កើតហេតុ ឪពុក និងកូនបានទិញស្រាមកផឹកជុំគ្នា បន្ទាប់ពីផឹកស្រវឹង កូនក៍លើកបើកកកាយ រឿងឪពុកធ្លាប់ ធ្វើបាបប្រពន្ឋកូនរបស់ខ្លួន ក៍ក្លាយជាជំលោះពាក្យសំដី ក៍ទាញយកពូថៅកាប់ឪពុកចំនួន៦ពូថៅ បណ្ដាលឲ្យដេកស្លាប់ភ្លាមៗនៅខាង​ក្រោយផ្ទះយ៉ាងអាណោចអាធ័ម។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធថា មានករណីឃាតកម្ម កូនកាប់ឪពុកស្លាប់នោះ។ កម្លាំងនគរបាលជាច្រើននាក់ សហការជាមួយកម្លាំងប្រជាការពារភូមិចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ ស្រាប់តែពេលទៅដល់ ឃើញជនរងគ្រោះដេកស្លាប់ក្នងថ្លុកឈាមខាងក្រោយផ្ទះប្រហែល4ម៉ែត្រ។ រីឯជនសង្ស័យជាកូនរត់ឡើងទៅលើផ្ទះ ថែមទាំងទាញកាំបិតបម្រុងគប់មកលើ សមត្ថកិច្ច ហើយ
ត្រូវកងកម្លាំងម្នាក់ចំក្បាលបែកដេរអស់3ថ្នេរ ។

ក្រោយកើតហេតុ កម្លាំង​នគរបាល​ស្រុកស្វាយអន្ទរ សហការជាមួយនគរបាល​ប៉ុស្តិ៍ ធ្វើការ ឡោមព័ទ្ឋ ជនសង្ស័យរហូតដល់ម៉ោង៤៖៣៥នាទីទៀបភ្លឺកាលពី​​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ទើបកម្លាំងសមត្ថកិច្ចចុះចាប់បានជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង