ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់ប្រកាសផ្ដួលសេន ឃូមឲ្យបាន

104



ភ្នំពេញ:លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៧មេសា អ្នកប្រដាល់ជើងខ្លាំងកម្ពុជាផាន់ គ្រាន់
ក្លិបពុទ្ធសេរីវង្សប្រកាសថា នឹងផ្ដួលអ្នកប្រដាល់ថៃសេន ឃូម(Sen Khuom)ឲ្យទាល់តែបាន ។
ផាន់ គ្រាន់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលមានកណ្ដាប់ធ្ងន់ វ៉ៃចេញរហ័សមិនតែប៉ុណ្ណោះគេក៏ការពារ
បានល្អដែរ ។ អ្នកប្រដាល់ចិត្តធំរូបនេះទោះបីកំពស់របស់គេហាក់ដូចជា ស្ទើរបន្តិចក៏ពិតមែនតែការប្រកួតកន្លងមក
គូប្រកួតដែលមានកំពស់លើសគេនោះក៏ត្រូវគេផ្ដួលអស់មិន តិចនាក់ឡើយ ។
ចំពោះសេន ឃូមវិញគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងដែរ ។គេមិនមែនជាអ្នកប្រដាល់ដែលស្រួល
បង្ក្រាបនោះទេទោះបីកែងរបស់គេមិន អស្ចារ្យក៏ពិតមែនតែគេប្រើកណ្ដាប់ដៃ និង ទាត់ចេញបានល្អ ឯជង្គង់របស់គេក៏
កាន់តែអស្ចារ្យទៀតផង ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះអ្នក
ប្រដាល់កម្ពុជាផាន់ គ្រាន់វិញគេមានប្រវត្តិប្រកួតចំនួន១២៣ដង ឈ្នះ១០១ដង ចាញ់១៩ដង និងស្មើពិន្ទុ២ដង ។ ចាំ
មើលផាន់ គ្រាន់អាចយកឈ្នះលើគូប្រកួតរបស់ខលួន ដូចការអះអាងបានដែរឬទេ ?
ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួត ជាមួយអ្នកប្រដាល់ថៃឈ្មោះពែក ធៀង(Pek Thieng)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ពែក ធៀងគេធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ នៅស្រុកខ្មែរកន្លងមកតែគេត្រូវធ្លាក់ចេញពីការប្រកួត ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៎ ៦៩ដង ឈ្នះ៥៧ដង ចាញ់១២ ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាម៉ន ព្រំ
ម៉ាញវិញគេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៤ដង ចាញ់១៥ដងស្មើពិន្ទុ ២ ដង ។
ជួបជាមួយអ្នកប្រដាល់ថៃព្រំម៉ាញ់ច្រើនតែវ៉ៃដោយ ចាញ់ប្រៀបគូប្រកួត ។ ចាំមើលការប្រកួតមួយនេះអ្នកប្រ
ដាល់កម្ពុជារូបនេះធ្វើបានល្អឬទេ ?

អត្ថបទដែលជាប់ទាក់ទង