ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កេី​ន​វិធានការ​បង្ការ​ ទប់ស្កាត់​ បង្រ្កាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែ​ន​ និងផែនការ​ការពារ​ ទ​ប់ស្កាត់​សកម្មភាព​ក្រុមច​លនាប្រឆាំងក្រៅ​ច្បាប់​ ប៉ុនប៉ង​បង្កចលាចល​សង្គ​ម​​

89

ខេត្តកំពង់ស្ពឺ​ ÷ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំ​ពង់​ស្ពឺ​ នាព្រឹកថៃ្ង​ព្រហស្បតិ៍្ដ​ ទី២៥​ ខែមេសា​ ឆ្នាំ​២០១៩​ មានបេីកកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្ដី​ណែ​នាំ​លេខ​ ០០៤​សណន​ របស់​ក្រសួង​មហា​ផ្ទៃ​ ស្ដីពី​ ការបង្កេីនវិធានការ​បង្ការ​ ទប់ស្កាត់​ បង្រ្កាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ និងផែនការ​ ០១០​ ផ.ក​ ស្ដីពី​ វិធានការ​ញុះញង់ប្រជាពលរដ្ឋ​ និងទប់ស្កាត់​ក្រុមចលនាប្រឆាំងក្រៅ​ច្បាប់​។​

កិច្ច​ប្រជុំ​ស្ថិតក្រោមអធិបតីភាពលោ​កឧត្តមសេ​នី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ន​គរបា​ល​ខេត្ត​ និងបានការអញ្ញេីញចូលរួមពីលោក​ លោ​កស្រី​ ស្នងការរង​ លោកនាយរងផែន​ លោក​នា​យ​ នាយរង​ការិយាល័យ​ លោកអធិការ​ ក្រុង​ ស្រុក​ ទាំង​ ៨​ ។
​ក្នុង​នោះ​លោកវរសេនីយ៍ឯក​កាន់​ សាវឿន​ នា​យ​​ការិ.ទេសចរណ៍​ បានឡេីងអា​នផែនការ​ការពារ​រក្សាសន្ដិសុខ​ សុវត្ថិភាព​លោកឧត្តមសេនី​យ៍​ត្រី​ ប៊ុន​ ចាន់ថា​ ស្នងការរង​ អានសេចក្ដីណែនាំលេខ​០០៤​ សណន​ និងលោកឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ អានផែនការលេខ​ ០១០​ ស្ដីពី​វិ​ធានការ​ទ​ប់ស្កាត់​សកម្មភាព​ក្រុមច​លនាប្រឆាំងក្រៅ​ច្បាប់​ រួចមក​ លោក​ឧត្ដមសេនីយ៍​ ស្នងការ​ បានធ្វើ​ការសង្កត់ធ្ងន់និងបានជម្រុញអោយកំលាំ​ងទាំងអស់​ត្រូវ​តែខិតខំ​ បង្កើន​ការប្រមែប្រមូលព័​ត៌មាន​និងប្រមូលផ្ដុំកំលាំងធ្វេីការហ្វឺកហាត់ជា​ប្រ​ចាំ​ អំពីវិធីសាស្រ្ដ​ យុទ្ធ​វិធីរំលឹកមេរៀន​និងរបៀប​អន្ដរាគមន៍​សង្រ្គោះក្នុងករណីមានហេតុការណ៍កេីតឡេីងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង