ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខេត្តកំពង់ចាមរីករាយជាមួយនឹងការស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBSTក្នុងពេលឆាប់ៗនេះ

224
កំពង់ចាម៖ពិតជាមោទនភាពសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ដែលមានថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងខេត្ត មិនថាផ្នែកសេដ្ឋកិច្ច និងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមមូលដ្ឋានឡើយ។
   ជាក់ស្តែងព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីនៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវគ្រួសក្រហមចំនួន២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBSTក្នុងពេលឆាប់ៗនេះ ។
១.​ ផ្លូវពីរង្វង់មូលស្គន់ ដល់ បឹងជ្រោយ ប្រវែង ៦គីទ្បូម៉ែត្រ ។  ២.​ ផ្លូវដូនដុំ ដល់ ផ្អាវ ប្រវែង ១១,២០០គីទ្បូម៉ែត្រ ក្នុងស្រុកជើងព្រៃ នឹងស្រុកបាធាយ សង្ឃឹមថាបន្ទាប់ពីសមិទ្ធផលនេះចេញជារូបរាង ជីវភាពបងប្អូនប្រជាពលរដ្ឋនឹងមានភាពប្រសើរទ្បើងថែម១កម្រិត​ទៀត៕
អត្ថបទដែលជាប់ទាក់ទង