ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង់ឃើញទេ! សម្រស់ម្ចាស់ក្សត្រិយ៍កម្ពុជា ២អង្គស្អាតកម្របានឃើញ តែបើបានដឹងថ្ងៃកំណើត វិញ ខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ

189


ភ្នំពេញ៖ អ្នកអង្គម្ចាស់ក្សត្រិយ៍កម្ពុជា២អង្គពិតជាមានសម្រស់ស្រស់សោភាមិនចាញ់គ្នាឡើយ មិនតែប៉ុណ្ណោះទ្រង់ថែមទាំងមានថ្ងៃកំណើតខុសគ្នាតែ១ថ្ងៃប៉ុណ្ណោះដែលប្រជានុរាស្ត្រខ្មែរមិន ច្រើនឡើយបានដឹង។
១.អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយាមានថ្ងៃកំណើតនៅថ្ងៃទីថ្ងៃទី២៥ខែវិច្ឆិកាថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨គឺជាថ្ងៃចម្រើនព្រះជន្មគម្រប់២១ព្រះវស្សារបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយា។ក្រៅពីមានព្រះជន្មវ័យក្មេងហើយនោះអ្នកអង្គម្ចាស់ក្សត្រិយ៍អង្គនេះត្រូវបានប្រជានរាស្ត្រសរសើរពេញៗមាត់ថាពិតជាមានសម្រស់ស្រស់ស្អាតហើយថែមទាំងជាសែរាជវង្សនៃនគរក្រុងកម្ពុជាទៀត។
ព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តមពង្សសូរិយាជាបុត្រីរបស់សម្តេចព្រះមហិស្សរានរេាត្តមចក្រពង្សជាមួយអ្នកម្នាងMoniren។ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរេាត្តមសីហមុនីនិងត្រូវជាព្រះរាជនត្តា(ចៅស្រី)នៃព្រះបាទសម្តេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋ។តាមការបញ្ជាក់របស់RoyalduCambodgeឲ្យដឹងថាព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូរិយាសព្វថៃ្ងទ្រង់គង់រស់នៅនិងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននិងយាងមកកម្ពុជាម្តងកាលដែរ។
២.អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដមរស្មីពនិកាមានថ្ងៃកំណើតនៅថ្ងៃទី២៦ខែវិច្ឆិកាថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨គឺជាថ្ងៃចម្រើនព្រះជន្មគម្រប់២៧ព្រះវស្សារបស់អ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្ដមរស្មីពនិកា ដែលខុសគ្នាតែ១ថ្ងៃប៉ុណ្ណោះជាមួយអ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តមពង្សសូរិយា។អ្នកអង្គម្ចាស់ក្សត្រិយ៍អង្គនេះក៏មានព្រះកាយនិងព្រះភ័ក្ដ្រដ៏ស្រស់សោភាស័ក្ដិសមឥតខ្ចោះស្ទើរគ្មានទាស់ត្រង់ណា។
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដមរស្មីពនិកាគឺជាព្រះបុត្រីនៃសម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីហើយត្រូវជាព្រះកនិដ្ឋា(ប្អូនស្រី)របស់អ្នកអង្គម្ចាស់នរោត្ដមរស្មីខែមុន្នី។ កាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០១៧ទ្រង់បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនាសាកលវិទ្យាល័យUIBEនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។អ្នកអង្គម្ចាស់ក្សត្រិយ៍ត្រូវជាព្រះរាជនត្តា(ចៅស្រី)ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះស្ថាបនិកនៃមូនិធិមុទិតា។នេះបើយោងតាមRoyald uCambodge៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង