ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនថ្មីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាសង្កាត់ទួលទំពូងទី១និងទី២…!!!

112


ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន ថ្មីព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២ ដើម្បីបង្កើនភាពស្និតស្នាលជាមួយ គ្នារវាងថ្នាក់ដឹកនាំខណ្ឌនិងនៅថ្នាក់សង្កាត់ក្នុងការបំពេញការងារនានា។
លោកថេង សុថុល អភិបាលខណ្ឌចំការមនថ្មីបានអោយដឹងថា ជានិច្ចកាលរវាងថ្នាក់ដឹកនាំខណ្ឌនិងសង្កាត់ត្រូវមាន ការទំនាក់ទំនងគ្នាជាប្រចាំ ក្នុងការបំពេញការងារហើយការចុះ មកសំណេះសំណាលគ្នានិងសាកសួរសុខទុក្ខគ្នានៅ ពេលនេះឬថ្ងៃនេះគឺដើម្បីអោយស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងាររវាងសង្កាត់ និងខណ្ឌអោយកាន់តែល្អប្រសើរលើ ការងារក្នុងមូលដ្ឋានអោយបាន ស៊ីជម្រៅហើយការជួបសំណេះសំណាលគ្នា និងសាកសួរសុខទុក្ខគ្នារវាងខណ្ ឌនិងសង្កាត់នេះក្នុងនាមថ្នាក់ដឹកនាំ ខណ្ឌនិងបន្តចុះជួបនៅគ្រប់ បណ្ដាសង្កាត់និមួយៗក្នុងមូលដ្ឋានខណ្ឌចំការមន។
លោកថេង សុថុលអភិបាលខណ្ឌចំការមនបន្តទៀតថា ខណៈពេលជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ទាំងពីរខាងលើនេះ លោកបានជំរុញដល់ចៅសង្កាត់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ លើការងារអនាម័យ បរិស្ថានពិសេសត្រូវចុះប្រម៉ែប្រមូលសំរាម តាមដងផ្លូវក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និង ការងារសន្តិសុខ សណ្ដាប់ធ្នាប់ពិសេស អ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង