ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះវិហារធ្វើមីទ្ទីញអបអរសារទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”​ ប្ប្រមូលថវិកាពីសប្បុរសជនបានប្រមាណជាង១៥ម៉ឺនដុល្លារ

186
ព្រះវិហារ ៖ លោក​ មាស​ សុភា​ ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្តព្រះវិហារ​​ នៅទី០៦ ឧសភានេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមីទ្ទីញអបអរសារទរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”​ និងប្រមូលថវិកា​បានពី​ សប្បុរសជន​នានា​ចំនួន​ប្រមាណជាង១៥ម៉ឺនដុល្លារ។
  នាព្រឹកថ្ងៃ​ចន្ទ​ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ២០១៩ នៅបរិវេណសាខាកាកបាទក្រហមខេត្តព្រះវិហារលោក​  មាស​ សុភា​ ទេសរដ្ឋមន្រ្តី​​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីមីទ្ទីញអបអរសារទរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ​ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។
    ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​  អញ្ជេីញចូលរួម​ពីសំណាក់​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ និងជាប្រធាន​កិត្តិយសយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារលោក​ ឡុង​ ​សុវណ្ណ​ អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ​ លោកស្រី
​ ចឹក​ ហេង​ ប្រធានានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារលោក​ លោលោកស្រីប្រតិភូអមដំណើរលោក​ ​ទេសរដ្ឋមន្រ្តី​ លោកឧកញ៉ា​ លោក​ លោកស្រី​ មន្ត្រី​រាជការ​ ក្នុង​ខេត្តព្រះវិហារប្រមាណ​ជា​ ១,២៦០នាក់​ ក៏បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។
   លោក​ ទេសរដ្ឋមន្រ្តី​ មាស​ សុភា​ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ មន្ត្រីរាជការ ក្នុងអង្គពិធីទាំងមូលដោយបញ្ជាក់ថា ថថ្ងៃនេះលោក​ មានសេចក្តីរីករាយ ដែលបានចូលរួមជាមួយលោក លោកឧកញ៉ា  លោក លោកស្រី នាងកញ្ញា ក្នុងមីន្ទីញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ នាពេលនេះ ។
   លោកទេសរដ្ឋមន្រ្តី​ មាស​ សុភា​ មានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ មនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើវិស័យមនុស្សធម៌ ដដែលអានដោយលោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ​ និងជាប្រ​ធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ​​។
  អង្គមីទ្ទីញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ដែលបានរំលេចឡើងអំពីភាពចាំបាច់ និងគុណតម្លៃនៃការចូលរួម និងការបរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជា ក្នុងការជួយក៏ដូចជាការផ្តល់នូវសេចក្តីសង្ឃឹមឡើងវិញ ដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយ និងការគាំទ្រមិនអាចខ្វះបានពីយើងទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពន្លឿនដល់ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជនយើង៕
អត្ថបទដែលជាប់ទាក់ទង