ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមសូមអោយសមាគម​ អង្គការមិនមែន​រដ្ឋាភិបាល​ និងសហគមន៍នានា​ នៅក្នុងខេត្តកំពង់ចាម​ចូលរួមសហការ​ និងអនុវត្តច្បាប់​ បទដ្ឋានគតិដេីម្បីរួមចំណែកកសាងអភិវឌ្ឍខេត្ត

101

កំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោកគួចចំរើនបានស្នើសូមអោយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅក្នុងខេត្តកំពង់ចាមចូលរួមសហការនិងអនុវត្តច្បាប់បទដ្ឋានគតិយុទ្ធដេីម្បីរួមចំណែកកសាងអភិវឌ្ឍខេត្តអោយកាន់តែរីកចម្រេីនទៅមុខ។

   ការស្នើសូមបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៤កេីតខែពិសាខឆ្នាំកុរឯកស័ក.២៥៦២ត្រូវនឹងថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៩ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពីការពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានាក្នុងខេត្តកំពង់ចាម។

   លោកគួចចំរើនបានលើកឡើងថាខ្ញុំសង្ឃឹមនិងជឿជាក់ថាទាំងអាជ្ញាធរទាំងសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានាក្នុងខេត្តកំពង់ចាមចូលរួមសហការនិងអនុវត្តអោយបានខ្ជាប់ខ្ជួនទៅតាមច្បាប់និងបទដ្ឋានគតិយុត្តិនានារបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសសេចក្តីណែនាំលេខ០៤០សណនចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨និងលិខិតលេខ២០០៦សជណចុះថ្ងៃទី២៧ខែវិចិ្ឆកាឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃដេីម្បីរួមចំណែកកសាងអភិវឌ្ឍខេត្តកំពង់ចាមក៏ដូចប្រទេសជាតិទាំងមូលកាន់តែរីកចម្រេីនទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង